ឧត្ដមសេនីយ៍ទោ ង៉ាន់ ច័ន្ទវឌ្ឍនា សូមអបអរសាទរ ឧត្តមសេនីយ៍ឯក វង្ស ពិសេន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងតម្លើងឋានន្តរស័ក្តិថ្នាក់ នាយឧត្ដមសេនីយ៍

10-09-2018 12:31

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជា អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងដំឡើងឋានន្ដរស័ក្ដិ ថ្នាក់នាយឧត្តមសេនីយ៍។

ឆ្លៀតក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ ឧត្ដមសេនីយ៍ទោ ង៉ាន់ ច័ន្ទវឌ្ឍនា នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស​ សូមសម្ដែងនូវការអបអរសាទរដ៏កក់ក្ដៅបំផុតជូន នាយឧត្តមសេនីយ៍ វង្ស ពិសេន ព្រមទាំងមានជំនឿយ៉ាងមុតមាំថា អគ្គមេបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ នឹងបន្តទទួលបានជោគជ័យថ្មីៗ បន្ថែមទៀត ក្នុងការដឹកនាំស្ថាប័នកងទ័ព ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ ក្នុងការធានា សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមជូនជាតិ និងប្រជាជនក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលអាណត្តិទី៦នេះ។

ក្នុងឱកាសនេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ នាយឧត្តមសេនីយ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមជួបតែសេចក្ដីសុខ សុភមង្គល និងបានប្រកបដោយពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕