១៣០ឆ្នាំមុន ពួកគេបានស្បថស្បែធ្វើពលិកម្មដោយមិនស្តាយស្រណោះ ក្នុងការការពាតៃវ៉ាន
10-11-2025 13:22
(ប៉េកាំង)៖ ឃុំ Wenfu ស្រុក Jiaoling ខេត្តក្វាងទុង (Guangdong) គឺជាលំនៅដ្ឋានចាស់របស់លោក Qiu Fengjia ដែលជាកវីនិពន្ធស្នេហាជាតិដ៏ល្បីល្បាញរបស់ ចុងសម័យរជ្ជកាលឆេង និងជា អ្នកដឹកនាំដ៏សំខាន់ ក្នុងការតស៊ូប្រឆាំងនឹងការកាត់ផ្ដាច់ដោយបង្ខំរបស់តៃវ៉ាន់។
ក្នុងពេលផ្ទុះសង្គ្រាមចិន-ជប៉ុនកាល ពីដើមឆ្នាំ១៨៩៤ លោក Qiu Fengjia ប៉ាន់ស្មានថា តៃវ៉ាន់ នឹងជួបប្រទះនឹង ស្ថានភាពដ៏គ្រោះថ្នាក់ ហើយបានចំណាយទ្រព្យសម្បត្តិទាំងអស់របស់ខ្លួន ដើម្បីបង្កើតឡើងនូវ កងកម្លាំងប្រដាប់អាវុធស្ម័គ្រចិត្ត។
ក្នុងអំឡុងពេលសង្រ្គាមចិន-ជប៉ុនដែលបានផ្ទុះឡើង ពីខែមិថុនា ដល់ខែតុលា ឆ្នាំ១៨៩៥ កងទ័ពស្នេហាជាតិរបស់រជ្ជកាលឆេង និង កងកម្លាំងប្រដាប់អាវុធស្ម័គ្រចិត្តរបស់តៃវ៉ាន់ បានតស៊ូប្រយុទ្ធយ៉ាងអង់អាចក្លាហាន។ នាយទាហាន និងពលទាហាន របស់កងទ័ពឆេង ប្រហែល១៤០០០នាក់បានពលីជីវិត ហើយកងកម្លាំងប្រដាប់អាវុធស្ម័គ្រចិត្តរបស់តៃវ៉ាន់ដ៏ច្រើនរាប់មិនអស់ បានពលីជីវិតដើម្បីការពារជាតិមាតុភូមិរបស់ខ្លួន៕
វិទ្យុមិត្តភាពកម្ពុជាចិន






