កិច្ចប្រជុំស្តីពីការបង្កើតយន្តការ «ដៃគូប្រព័ន្ធសារព័ត៌មានសកលខាងត្បូង» និង វេទិកាប្រព័ន្ធផ្សព្វផ្សាយវីដេអូសកលលើកទី១៣ បើកធ្វើនៅក្រុង Xi’an

10-11-2025 14:18

(ប៉េកាំង)៖ ថ្ងៃទី៦ ខែវិច្ឆិកា កិច្ចប្រជុំស្តីពីការបង្កើតយន្តការ “ដៃគូប្រព័ន្ធសារព័ត៌មាន សកលខាងត្បូង ” និង វេទិកាប្រព័ន្ធ ផ្សព្វផ្សាយ វីដេអូសកលលើកទី១៣ បានបើកធ្វើនៅក្រុង Xi’an ខេត្ត Shannxi ប្រទេសចិន។ អ្នកទទួលខុសត្រូវ នៃអង្គការអន្តរជាតិ និងស្ថាប័នសារព័ត៌មាន ដែលមកពីប្រទេសនិងតំបន់ចំនួន៤០ និងភ្ញៀវកិត្តិយសមកពីស្ថានទូតនៃប្រទេស ពាក់ព័ន្ធប្រចាំនៅប្រទេសចិន សរុបជាង៣០០រូប បានចូលរួមសកម្មភាព ព្រមទាំងធ្វើជាសាក្សីក្នុងពិធីប្រកាសសមិទ្ធផល កិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធផ្សព្វផ្សាយ។

ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការ នៃមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយ វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានលើកឡើងថា ពិភពលោកនាពេលបច្ចុប្បន្ន បានឈានចូលដំណាក់កាលផ្លាស់ប្តូរថ្មី ដែលប្រកបដោយរង្គោះរង្គើហេតុនេះ លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើង “គំនិតផ្តួចផ្តើមអភិបាលកិច្ច សកល”។ គំនិតផ្តួចផ្តើមនេះផ្តោតសំខាន់ លើតម្រូវការជាក់ស្តែងនិងបន្ទាន់បំផុត របស់ប្រទេសសកលខាងត្បូង។ យន្តការ “ដៃគូប្រព័ន្ធសារព័ត៌មានសកលខាងត្បូង” ដែលផ្តួចផ្តើមដោយអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន មានគោលបំណងរួមគ្នាពិគ្រោះពិភាក្សា ពីទំនួលខុសត្រូវរបស់ប្រព័ន្ធផ្សព្វផ្សាយ ស្តីពីអភិបាលកិច្ចសកល ។ ឈរលើមូលដ្ឋាននេះ យើងគួរតែប្រកាន់ខ្ជាប់ស្មារតីវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ធ្វើកំណែទម្រង់ផ្នែកបច្ចេកទេស កសាងស្ពានសន្ទនា និងផ្តោតសំខាន់ទៅលើការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ។

នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ លោក Xi Jinping ប្រធានរដ្ឋចិន បានដឹកនាំប្រទេសចិនក្នុងការគ្រោងផែនការគោលផ្លូវថ្មី សម្រាប់ការអភិវឌ្ឍនាពេល៥ឆ្នាំខាងមុខ។ ការធ្វើទំនើបកម្ តាមបែបផែនចិន ជាកាលានុវត្តភាពសំខាន់សម្រាប់ការអភិវឌ្ឍនៃពិភពលោក អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រីករាយធ្វើការជាមួយដៃគូប្រព័ន្ធសារព័ត៌មានសកលខាងត្បូង ក្តាប់ជាប់កាលានុវត្តភាព ប្រកៀកស្មាគ្នាឆ្ពោះទៅមុខ ដើម្បីរួមចំណែក ជាប្រាជ្ញានិងកម្លាំងរបស់ប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការថែរក្សាសណ្តាប់ធ្នាប់ពិភពលោក ប្រកបដោយយុត្តធម៌ បរិយាប័ន្ន និងល្អប្រសើរ៕

វិទ្យុមិត្តភាពកម្ពុជាចិន