ពេលចុះត្រួតពិនិត្យការងារនៅខេត្ត Guangdong លោក Xi Jinping សង្កត់ធ្ងន់ថា គួរតែរៀនសូត្រនិងអនុវត្តអោយស៊ីជម្រៅ នូវស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០
10-11-2025 14:19
(ប៉េកាំង)៖ ក្នុងអំឡុងពេលចុះត្រួតពិនិត្យ ការងារនៅខេត្ត Guangdong លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានលើកឡើងថា ខេត្ត Guangdong ជាតំបន់ត្រួសត្រាយផ្លូវតំបន់ជួរមុខគេ និងតំបន់ពិសោធន៍នៃកំណែទម្រង់ និងការបើកចំហចាំបាច់ត្រូវ តែរៀនសូត្រ ឃោសនាផ្សព្វផ្សាយ និងអនុវត្តអោយស៊ីជម្រៅនូវស្មារតី នៃកិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០ រៀបចំកំណត់គោលដៅ ភារកិច្ច និងវិធានការសម្រាប់៥ ឆ្នាំខាងមុខប្រកបដោយវិទ្យាសាស្រ្ត ជំរុញ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ តាមរយៈការធ្វើឲ្យកំណែទម្រង់ និងការបើកចំហមានភាពកាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយប្រកបដោយភាពយូអង្វែង ខិតខំប្រឹងប្រែង ដើម្បីជំរុញការកសាងតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ ជំរុញការគ្រប់គ្រងយ៉ាងតឹងរ៉ឹងបក្សដោយភាពស៊ីជម្រៅ និងទូលំទូលាយដើម្បីសម្រេចបានលទ្ធផលថ្មីជាបន្តបន្ទាប់ ក្នុងការធ្វើទំនើបកម្ម។
ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែតុលា លោក Xi Jinping បានចុះត្រួតពិនិត្យការងារ ជាបន្តបន្ទាប់ នៅក្រុង Meizhou និង ក្រុង Guangzhou។ ក្រូចថ្លុងមាស គឺជាផលិតផលកសិកម្មពិសេស នៃទីក្រុង Meizhou។ លោក Xi Jinping បានមកដល់ មូលដ្ឋានដាំដុះក្រូចថ្លុងមាស Nanfu ឃុំ YanYang ដើម្បីត្រួតពិនិត្យស្ថានភាពក្រូចថ្លុង និងផលិតផលកែច្នៃផលិតផលវប្បធម៌ ច្នៃប្រឌិតថ្មី។ លោកបានលើកឡើងថា ការអភិវឌ្ឍឧស្សាហកម្មពិសេសក្នុងជនបទ គឺជាមូលដ្ឋានដែលជំរុញការស្តារ និងអភិវឌ្ឍន៍ជនបទ ដោយគ្រប់ជ្រុងជ្រោយ គួរតែបង្កើនការប្រើប្រាស់បច្ចេកវិទ្យា ជំរុញការរួមបញ្ចូលគ្នា រវាងកសិកម្ម និងទេសចរណ៍វប្បធម៌ ពង្រីកខ្សែសង្វាក់ឧស្សាហកម្មជាបន្តបន្ទាប់ និងបង្កើនតម្លៃបន្ថែម ដើម្បីបង្កើនប្រាក់ចំណូល របស់កសិករអោយបានកាន់តែច្រើន៕
វិទ្យុមិត្តភាពកម្ពុជាចិន





