សាលាអន្តរជាតិគ្រីនហ្វៀល បង្កើតសិក្ខាសាលាដើម្បីអោយអាណាព្យាបាល ចិញ្ចឹមកូនៗប្រកបដោយទំនុកចិត្ត និងរីករាយ!
10-11-2025 07:54
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈគ្រប់គ្រង នៃសាលាអន្តរជាតិគ្រីនហ្វៀល បានរៀបចំអោយ មាតាបិតា អ្នកអាណាព្យាបាល និងសាធារណៈជន ចូលរួមសិក្ខាសាលាដ៏សំខាន់ ក្រោមប្រធានបទ៖ «គ្រួសារមានសុភមង្គល និងជោគជ័យ»។
សិក្ខាសាលាខាងលើប្រព្រឹត្តឡើងក្រោមអធិបតេយ្យភាពរបស់លោក លី ចាន់ណារិទ្ធិ ដែលជានាយកប្រតិបត្តិនៃ សាលាអន្តរជាតិគ្រីនហ្វៀល (Greenfield International School) និងវាគ្មិនកិត្តិយសលោកស្រី Karen Robinson ដែលជាគ្រូបណ្តុះបណ្តាល និងជាអ្នកផ្តល់យុទ្ធសាស្ត្រអាជីវកម្មអន្តរជាតិ រួមទាំងមាតាបិតា និងអាណាព្យាបាល របស់សិស្សានុសិស្សទាំងអស់។
ឆ្លៀតក្នុងឱកាសនោះ លោក លី ចាន់ណារិទ្ធ បានលើកឡើងយ៉ាងដូច្នេះថា៖ «ជាទូទៅនៅពេលដែលមនុស្សគ្រប់រូបនិយាយអំពីធនធានមនុស្ស គឺផ្តោតទៅលើតែក្នុងសាលាមួយមុខគត់។ គាត់គិតថា ការអប់រំគឺចាប់ផ្តើមពីក្នុងសាលាទៅ។ ពេលដែលដាក់កូននៅក្នុងសាលាគឺ ដឹងតែចេះ ដឹងតែជោគជ័យ ដឹងតែកូនក្លាយជាធនធានដ៏ល្អហើយ»។ លោកបានបន្តទៀតថា «ប៉ុន្តែតាមពិតប្រសិនបើយើងមើលឲ្យបានធំទៅដល់ការវិវត្តន៍អំពីកុមារវិញ ការណ៍ដែលយើងត្រៀមចង់បានធនធានដ៏ល្អសម្រាប់ក្រុមគ្រួសាររបស់យើង សម្រាប់សង្គមជាតិរបស់យើង សម្រាប់ពិភពលោករបស់យើង គឺផ្តើមចេញតាំងពីផែនការក្នុងការយកកូនមកម្ល៉េះ»។
ជាមួយគ្នានេះ លោកស្រី Karen Robinson បានធ្វើការចែករំលែកអំពីអាថ៌កំបាំងចិញ្ចឹមកូនៗប្រកបដោយទំនុកចិត្ត និងរីករាយ ដោយផ្តោតទៅលើគន្លឹះសំខាន់ៗដូចជា៖
• ថាតើពាក្យសម្ដីអាចមានឥទ្ធិពលដល់ភាពជឿជាក់ និងអាកប្បកិរិយារបស់កូនៗដូចម្តេចខ្លះ
• របៀបគាំទ្រគ្នាទៅវិញទៅមក និងបង្កើតភាពចុះសម្រុងក្នុងគ្រួសារ
• វិធីសាស្រ្ត ១០ យ៉ាង ដើម្បីចិញ្ចឹមកូនឲ្យមានភាពសប្បាយរីករាយជោគជ័យ និងមានសីលធម៌ល្អ
• វិធីបង្កើតបរិយាកាសគ្រួសារឲ្យកាន់តែមានសេចក្តីសុខ សុភមង្គលនិងមានគោលដៅ
• វិធីដឹកនាំគ្រួសារដោយក្ដីស្រឡាញ់ ជាជាងការដាក់សម្ពាធ។
សាលាអន្ដរជាតិគ្រីនហ្វៀល ចាប់ទទួលសិស្សចាប់ពីអាយុ ២ឆ្នាំ មានសាខា ចំនួន២ នៅសាខាឬស្សីកែវ និងមានជ័យ ។ សាលាផ្ដល់ជូន៣ភាសា រួមមាន៖ ខ្មែរ, អគ្លេស និងភាសាចិន។ សំរាប់ការចុះឈ្មោះក្នុងពេលឥលូវនេះនិងទទួលបានប្រម៉ូសិន២៥% រយះពេល៥ឆ្នាំ និង ១៥%រហូតដល់ថ្នាក់ទី១២។
ក្រៅពីថ្នាក់៣ភាសា សាលាក៏មានថ្នាក់បន្ថែមដោយឥតគិតថ្លៃទៅលើ បង្រៀនហែលទឹក តន្រ្តី កុំព្យូទ័រ គូរគំនូរ កីឡា តារាងបាល់ សួនដាំដំណាំ បន្ទប់ពិសោធន៍ និងបណ្ណាល័យធំទូលលាយផងដែរ។
សម្រាប់ព័ត៌មានលម្អិតអំពីការចុះឈ្មោះចូលរៀន
សាខាឫស្សីកែវ៖ ០៨៩ ៧៧៧ ១៣៨ / ០៩៨ ៧៧៧ ១៣៨ / ០៦៨ ៧៧៧ ១៣៨
សាខាមានជ័យ៖ ០៩៩ ៧៧៧ ១៣៨ / ០៨៧ ៧៧៧ ១៣៨ / ០៦៦ ៧៧៧ ១៣៨៕




















