* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ អានុទីន នឹងមិនអាចវិលត្រឡប់មកកាន់អំណាចនៅថៃ ម្តងទៀតទេ ពីព្រោះការស្តារប្រជាប្រិយភាពរបស់ខ្លួនដោយគប់គិតជាមួយយោធាឈ្លានពានកម្ពុជា មិនអាចស្តារបានទេ

12-12-2025 09:56

(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើកឡើងថា ករណីលោក អនុទីន ឆានវីរ៉ាគុល និយាយថាប្រគល់អំណាចឱ្យប្រជាជនវិញតាមរយៈនៃការរំលាយរដ្ឋសភាដើម្បីរៀបចំការបោះឆ្នោតសាជាថ្មី។ តាមការវិភាគរបស់លោក គឺអានុទីន នឹងមិនអាចវិលត្រឡប់មកកាន់អំណាចម្តងទៀតបានទេ ពីព្រោះការសង្ឃឹមទុកជាមុនរបស់អានុទីនក្នុងការស្តារប្រជាប្រិយភាពរបស់ខ្លួនដោយមានការគប់គិតជាមួយយោធាក្នុងការឈ្លានពានកម្ពុជាមិនអាចស្តារបានទេ។

បើតាមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានវិភាគថា ទី១៖ ប្រជាជនភាគច្រើន អ្នកប្រកបអាជីវកម្ម សិស្សនិស្សិត បញ្ញវន្តថៃធុញទ្រាន់នឹងការដណ្តើមអំណាចគ្នានៅក្នុងនយោបាយថៃ, ទី២៖ ពួកគេមិនគាំទ្រឱ្យមានអរិភាពជាមួយកម្ពុជាដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ បាត់ប្រាក់ចំណូលធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ រីឯបញ្ញវន្តថៃ មានការខ្មាសអៀននូវមុខមាត់ប្រទេសថៃ នៅលើឆាកអន្តរជាតិ។ ប្រជាជនថៃភាគច្រើនដឹងច្បាស់ថាកម្ពុជាមិនបានបង្កសង្រ្គាមជាមួយថៃទេដោយពួកគេនិយាយថា កាលពេលទឹកលិចដែលទាំងរដ្ឋាភិបាលក៏ដូចជាទាហានថៃ ជាប់ដៃជួយអន្តរាគមន៍ដល់ពួកគេ គេមិនបានឃើញទាហានកម្ពុជាបាញ់ផ្លោងបង្កសង្រ្គាមជាមួយថៃនោះទេ។

បើតាមប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ថា ជារួម ប្រជាជនថៃភាគច្រើនលើសលប់មិនចង់ឱ្យមានសង្រ្គាមជាមួយកម្ពុជានោះទេ លើកលែងតែក្រុមជ្រុលនិយម ពួកអាមាត្យថៃ និងទាហានថៃ។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានសង្កត់ធ្ងន់ថា ក្រុមល្មោភបង្កសង្រ្គាមជាមួយកម្ពុជា នៅមិនទាន់ដឹងច្បាស់ពីចំណុចខ្លាំងបំផុតរបស់កម្ពុជាដែលពួកគេបានមើលរំលងគឺកត្តាប្រជាជន។ ក្រៅតែពីភាពខ្លាំងនៃចំណេះជំនាញនិងបទពិសោធន៍របសើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គឺកត្តាសាមគ្គី និងកំហឹងដែលបានមកពីការប្រមាថមាក់ងាយរបស់ក្រុមជ្រុលនិយមថៃ ធ្វើឱ្យស្រទាប់យុវជនទាំងក្មេង និងមនុស្សចាស់ប្រុសស្រីរួបរួមគ្នាយ៉ាងរឹងមាំចូលរួមបរិច្ចាគថវិកា សម្ភារៈ និងត្រៀមខ្លួនរួចជាស្រេចបើមានការអំពាវនាវឱ្យចូលបម្រើកងទ័ពដើម្បីការពារទឹកដីពីការឈ្លានពាន និងការប្រមាថពីសត្រូវប្រវត្តិសាស្ត្រ។

គួរជម្រាបថា ព្រះមហាក្សត្រថៃ Maha Vajiralongkorn នៅថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ បានយល់ព្រមអនុម័តលើការរំលាយរដ្ឋសភាហើយ ដើម្បីបើកផ្លូវរៀបចំការបោះឆ្នោតសកលមុនអាណត្តិ។

ការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រថៃធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អានុទីន កាលពីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសរំលាយរដ្ឋសភានៅមុនកាលកំណត់ បើកផ្លូវរៀបចំការបោះឆ្នោតមុនអាណត្តិ។ តាមសេចក្ដីប្រកាសរបស់ព្រះបរមរាជវាំងថៃ ព្រះមហាក្សត្រ Maha Vajiralongkorn បានយល់ព្រមលើការរំលាយរដ្ឋសភា ហើយការបោះឆ្នោតនឹងត្រូវធ្វើឡើងក្នុងពេល ៤៥ ទៅ៦០ថ្ងៃខាងមុខ៕