ព័ត៌មានបឋម! គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ទាំងព្រឹក នៅក្រុងស្វាយរៀងស្លាប់៤នាក់និងរបួសជាច្រើននាក់

23-05-2026 07:31

(ស្វាយរៀង)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រថយន្តដឹកកម្មករបើកលឿនក្រឡាប់ចាក់កម្មករពេញផ្លូវ ហើយមានរថយន្តមួយគ្រឿងទៀតបើកគេចរថយន្តដឹកកម្មករដែលកំពុងក្រឡាប់ ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យមានមនុស្សស្លាប់៤នាក់និងរបួសជាច្រើននាក់ ខណៈសមត្ថកិច្ចកំពុងចុះអន្តរាគមន៍បញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យខេត្ត។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៦និង៣០នាទីព្រឹកថ្ងៃទី២៣ខែឧសភាឆ្នាំ ២០២៦ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិបាក់រនាស់សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។