* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ហ្វ្រង់កូហ្វូនី មិនមែនត្រឹមតែជាភាសាប៉ុណ្ណោះទេ ប៉ុន្តែហ្វ្រង់កូហ្វូនី ក៏ជាវប្បធម៌ដ៏រស់រវើក, ជាលំហនៃការផ្លាស់ប្តូរ, ការធ្វើពាណិជ្ជកម្ម និង នវានុវត្តន៍។ ហ្វ្រង់កូហ្វូនីប្រកាន់ខ្ជាប់នូវគុណតម្លៃរួមគ្នាគឺ៖ សន្តិភាព, សេចក្តីថ្លៃថ្នូររបស់មនុស្ស និងសាមគ្គីភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាសាបារាំងគឺជាភាសានៃការចងចាំ, ជាភាសាសម្រាប់ ការសិក្សា ចំណេះដឹង និង ជាភាសាសម្រាប់មិត្តភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភូមិហ្វ្រង់កូហ្វូនីរបស់យើង ត្រូវបានរៀបចំស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ នៅជិតតំបន់ចតុមុខ ដែលជាទីប្រសព្វរវាង ទន្លេសាប និងទន្លេមេគង្គ។ តាំងពីដើមរៀងមក, រាជធានីរបស់យើងតែង តែជាទីកន្លែងនៃការជួបជុំគ្នា ខណៈដែលទឹកទន្លេបានហូរមកប្រសព្វគ្នា នៅទីនេះ ហើយប្រជាជនរបស់យើងក៏បានមកជួបជុំគ្នានៅទីនេះដូចគ្នាដែរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នេះជាលើកដំបូង, ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ហើយក៏ជាលើកដំបូងផងដែរ, ចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ កាលពីឆ្នាំ១៩៩៧ ដែលកិច្ចប្រជុំកំពូលនេះបានវិលត្រឡប់មកកាន់ តំបន់អាស៊ីអាគ្នេយ៍សាជាថ្មីម្តងទៀត។ សម្រាប់ប្រទេសកម្ពុជា កិច្ចប្រជុំកំពូលនាពេលនេះគឺជាខណៈពេលដ៏មានមោទនភាព, ជាខណៈពេលនៃសាមគ្គីភាព និងជាខណៈពេលនៃការអបអរដ៏រីករាយសម្រាប់យើងទាំងអស់គ្នា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី»
* វិភាគអន្តរជាតិ៖ លើសពីហ្គេម Modern Warfare 4៖ ហេតុអ្វីកូរ៉េខាងជើងអាចមិនចាំបាច់ឈ្លានពានចូលសេអ៊ូល ដើម្បីឈ្នះ?
* រឿងអាស្រូវកក្រើកពិភពលោក ទីបំផុត Jensen Huang ចុះចេញពីតំណែង CEO ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Nvidia !
* ប៉ូលិសឥណ្ឌូនេស៊ីថាមានភស្តុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់បទក្បត់ជាតិ ក្នុងរឿងលួចស្តាប់ទូរស័ព្ទលោក ប្រាបូវ៉ូ
* ក្រោយចាប់បដិសន្ធិជិត៦០ឆ្នាំ, កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអង្គការប្រទេសនិយាយភាសាបារាំងជាលើកដំបូង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ ប្រធានាធិបតីរវ៉ាន់ដា និងភរិយា មកកាន់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង នឹងមកដល់កម្ពុជាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អូស្រ្តាលីជំរុញឲ្យក្រុមហ៊ុន Pfizer ស្នើសុំការអនុម័ត សម្រាប់ការចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យកុមារអាយុចាប់ពី៥ឆ្នាំ ឡើងទៅ

22-09-2021 14:56

(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្ត្រាលី បានជំរុញឱ្យក្រុមហ៊ុនអាមេរិក Pfizer ស្វែងរកការអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន សម្រាប់កុមារដែលមានអាយុចាប់ពី ៥ឆ្នាំឡើងទៅ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១។

រដ្ឋមន្ត្រីសុខាភិបាលអូស្រ្តាលី លោក ហ្គ្រេក ហាន់ត៍ (Greg Hunt) កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Pfizer ស្វែងរកការអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន សម្រាប់កុមារដែលមានអាយុចាប់ពី៥ឆ្នាំ ទៅ ១១ឆ្នាំ នៅក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីការធ្វើតេស្តសាកល្បងបានរកឃើញថា វ៉ាក់សាំងនេះអាចបង្កើតអង្គបដិប្រាណខ្លាំង ក្នុងកម្រិតស្មើគ្នាចំពោះកុមារ ដូចក្រុមក្មេងវ័យជំទង់ និងមនុស្សពេញវ័យដែរ។

លោក Greg Hunt បានសរសេរនៅក្នុងសំបុត្រមួយផ្ញើទៅកាន់ នាយកគ្រប់គ្រងក្រុមហ៊ុន Pfizer ប្រចាំប្រទេសអូស្រ្តាលី និងនូវែលសេឡង់ លោកស្រី Anne Harris ថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះដំបូន្មានរបស់អ្នកដែលថា ការធ្វើតេស្តសាកល្បងវ៉ាក់សាំង Pfizer កំពុងបង្ហាញពីភាពល្អប្រសើរចំពោះកុមារអាយុក្រោម ១២ឆ្នាំ។ ខ្ញុំសូមលើកទឹកចិត្ត និងអញ្ជើញក្រុមហ៊ុន Pfizer ឱ្យដាក់ពាក្យសុំស្របគ្នាទៅកាន់ រដ្ឋបាល ឱសថនិងចំណីអាហារ (TGA) របស់ប្រទេសអូស្រ្តាលី ដើម្បីទទួលបានការអនុម័ត ក្នុងពេលឆាប់ៗ តាមដែលអាចធ្វើទៅបាន»។

ប្រសិនបើ TGA រកឃើញថា វ៉ាក់សាំងនេះមានសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់កុមារដែលមានអាយុក្រោម ១២ឆ្នាំ… រដ្ឋាភិបាលអូស្រ្តាលី នឹងមានជំហរឹងមាំក្នុងការផ្តល់វ៉ាក់សាំង ជូនដល់ក្រុមអាយុនេះ។

គួរបញ្ជាក់ថា ប្រទេសអូស្រ្តាលី នៅថ្ងៃពុធនេះ បានរាយការណ៍ពីការកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,៦៨១ករណីបន្ថែមទៀត ដែលនាំឱ្យករណីឆ្លងនៅទូទាំងប្រទេសកើនឡើងដល់ ៩០,៣៩១ករណី ក្នុងនោះមានអ្នកស្លាប់ ១,១៨៦នាក់ និងអ្នកជាសះស្បើយ ៦៨,០៥៤នាក់៕