* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
* ភ្លៀងធ្លាក់ជួយពន្លត់ភ្លើងឆេះព្រៃនៅឥណ្ឌូណេស៉ី ប៉ុន្តែអាជ្ញាធរព្រមានពីលទ្ធភាពនៃការឆាបឆេះឡើងវិញ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាប្រឹក្សាយោបល់សិក្សាធិការ នៃវិទ្យាស្ថានសិក្សាអន្តរជាតិនៃក្រុងស៊ាងហៃ
* ទឹកចិត្ដអ្នកម្ដាយ! សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយកអំណោយ និងនិមន្ដសម្ដេចព្រះឧត្ដមវង្សា បណ្ឌិត គូ សុភាព សម្ដែងធម៌ទេសនាបំភ្លឺផ្លូវចិត្ដ ដល់ជនមានពិការភាពនៃសមាគមតន្ដ្រីសំនៀងជនពិការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយ ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធី ដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនមែនជាការរារាំងការធ្វើធុរកិច្ចទេ តែវាជាការកសាងទីផ្សារដែលអាចទុកចិត្តបាន មានព្រំដែនច្បាស់លាស់ មានក្រមសីលធម៌ និងគោរពច្បាប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងយុត្តិធម៌ ចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធការផ្ដន្ទាទោសក្រុមឧក្រិដ្ឋជនគ្រឿងញៀននៅខេត្តកំពង់ឆ្នាំង

08-12-2023 19:42

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ឆ្លើយតបចំពោះការរិះគន់នៅតាមបណ្ដាញសង្គម ករណីការសម្រេចរបស់សាលាដំបូងខេត្តកំពង់ឆ្នាំង ទៅលើក្រុមឧក្រិដ្ឋជនរងគ្រោះ ដែលបង្ក្រាបបាននាពេលកន្លងទៅ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានខាងលើ ដើម្បីមានមូលដ្ឋានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយអំពីករណីនេះ ក្រសួងយុត្តិធម៌បានចាត់ឲ្យក្រុមការងារអធិការកិច្ច ចុះធ្វើការស្រាវជ្រាវជាបន្ទាន់ នៅសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ហើយទទួលបានលទ្ធផលយ៉ាងជាក់ច្បាស់ជុំវិញករណីនេះ។

បើតាមក្រសួងយុត្តិធម៌ សាលាដំបូងខេត្តកំពង់ឆ្នាំង បានទទួលចាត់ការសំណុំរឿងបទល្មើសគ្រឿងញៀន លេខ ៧៤២ ចុះ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងបានពន្លាតការស៊ើបអង្កេត ប្រឆាំងការសម្អាតប្រាក់ផងដែរ។

ផ្អែកតាមមូលដ្ឋានខាងលើ ក្រសួងយុត្តិធម៌ពិនិត្យឃើញថា ការសម្រេចរបស់សាលាដំបូងខេត្តកំពង់ឆ្នាំង គឺជាការសម្រេចដែលត្រឹមត្រូវ និងតឹងរ៉ឹង ដោយបានផ្តន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់ ដល់កម្រិត អតិបរមានៃទោស ដែលច្បាប់បានកំណត់។

ដើម្បីធានានូវភាពត្រឹមត្រូវក្នុងការអនុវត្តច្បាប់ ជាពិសេសពាក់ព័ន្ធនឹងវត្ថុចាប់យកដែលមិនត្រូវបានសម្រេចរឹបអូសខាងលើនេះ ក្រសួងយុត្តិធម៌ បានសម្រេចធ្វើអធិបញ្ញាទៅអគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអម សាលាឧទ្ធរណ៍ភ្នំពេញ ឲ្យប្តឹងឧទ្ធរណ៍នឹងសាលក្រមព្រហ្មទណ្ឌលេខ ៥៥ “គ” ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង តាមកំណត់ច្បាប់៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌៖