* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូនកុមារា ហ៊ុន កំសត់
* រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រឈមមុខនឹងការជំរុញដំណើរការនីតិវិធីដកតំណែង ជុំវិញសង្រ្គាមអ៉ីរ៉ង់
* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* កូរ៉េខាងជើង ធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ល្បឿនលឿនស៊េរីថ្មី
* លោក ត្រាំ មានគម្រោងផ្អាកការវាយប្រហារលើអ៉ីរ៉ង់ តាមការអំពាវនាវពីក្រុមប្រទេសក្នុងតំបន់ដែលចង់ឃើញសន្តិភាព
* វិភាគអន្តរជាតិ៖ ចំណុចខ្សោយនៃឧស្សាហកម្មដ្រូនយោធារបស់អ៊ុយក្រែន
* ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ហ៊ុន ម៉ានី៖ «សាមគ្គីឯកភាព ដែលឆ្លងកាត់ការសាកល្បងបំបែកបំបាក់ គឺជាសាមគ្គីឯកភាពដែលរឹងមាំបំផុត»

09-10-2024 20:52

(រតនគិរី)៖ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា សាមគ្គីឯកភាពគណបក្សប្រជាជនកម្ពុជា ដែលឆ្លងកាត់ការសាកល្បងបំបែកបំបាក់ គឺជាសាមគ្គីឯកភាពដែលរឹងមាំបំផុត។

ក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តរតនគិរី នៅថ្ងៃទី០៩ ​ខែតុលា​ ឆ្នាំ២០២៤នេះ លោកបានអះអាងថា មិនថាការដឹកនាំនៅក្នុងបរិបទណានោះទេ កត្តាសាមគ្គីឯកភាពផ្ទៃក្នុងនៃអង្គភាព ក្រុមការងារ ឬគណបក្សនយោបាយនីមួយៗជាគន្លឹះដ៏សំខាន់ និងចាំបាច់ជាទីបំផុត។

ក្នុងន័យនេះ លោក ហ៊ុន ម៉ានី បានកោតសរសើរដល់សមាជិកសមាជិកាទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ដែលបានបន្តចូលរួមការងារដ៏មមាញឹក ហើយផ្តល់ជាគុណប្រយោជន៍ជូនដល់ប្រជាជន និងប្រទេសជាតិ ប្រកបដោយស្មារតីខ្ពស់ក្នុងការថែរក្សាឯកភាពសាមគ្គីភាពផ្ទៃក្នុង បានកាន់តែរឹងមាំបន្ថែមទៀត ទោះបីជាយើងធ្លាប់បានឆ្លងកាត់ការប៉ុនប៉ង សាកល្បងបំបែកបំបាក់ ដោយចេតនាអាក្រក់ពីក្រុមទុច្ចរិតយ៉ាងណាក៏ដោយ។

លោកបានបន្ថែមទៀតថា គណបក្សប្រជាជនកម្ពុជា នឹងបន្តបម្រើប្រទេសជាតិ និងប្រជាជន ជាមួយសក្តានុពលភាពនៃភាពរឹងមាំនេះឆ្ពោះទៅមុខ ប្រកបដោយថាមភាព និងភាពជឿជាក់ ព្រោះថាសាមគ្គីឯកភាព ដែលឆ្លងកាត់ការសាកល្បង គឺជាសាមគ្គីឯកភាពដែលរឹងមាំបំផុត៕

https://image.freshnewsasia.com/2021/id-022/fn-2024-10-09-20-41-07-0.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-20-41-08-1.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-20-41-09-2.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-20-41-10-3.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-20-41-11-4.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-20-41-13-5.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-20-41-14-6.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-20-41-14-7.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-20-41-15-8.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-20-41-16-9.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-20-41-17-10.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-20-41-19-11.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-20-41-19-12.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-20-41-29-0.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-20-41-29-1.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-20-41-30-2.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-20-41-31-3.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-20-41-32-4.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-20-41-33-5.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-20-41-33-6.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-20-41-34-7.JPG https://image.freshnewsasia.com/2021/id-022/fn-2024-10-09-20-41-35-8.JPG