ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងលោកជំទាវ ទេព បុប្ផាប្រសិទ្ធ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ផ្ញើសារលិខិតជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវានារីអន្តរជាតិ ៨មីនា លើកទី១០៧
07-03-2018 18:22
(ភ្នំពេញ)៖ នាឱកាសដ៏ប្រសើរថ្លៃថ្លានៃទិវានារីអន្តរជាតិ ៨មីនា លើកទី១០៧ ឆ្នាំ២០១៨នេះ ឯកឧត្ដម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោកជំទាវ ទេព បុប្ផាប្រសិទ្ធ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន អាយុយឺនយូរ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ និងផ្ដល់ក្ដីសង្ឃឹមដល់ប្រជាពលរដ្ឋងាយរងគ្រោះជារៀងដរាបតទៅ។
ជាមួយគ្នានេះដែរ យើងខ្ញុំទាំងអស់គ្នាសូមគោរពបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរជ័យជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បុត្រា-បុត្រី និង ចៅប្រុស-ចៅស្រី ជាទីស្រឡាញ់ បានប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕




