* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកជំនាញក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ពន្យល់ហេតុផលដែលប្រើប្រាស់ឥណទានជួបរឿងបរាជ័យ មិនអាចដោះបំណុលបាន (Video inside)

07-02-2022 18:12

(ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យមីក្រូហិរញ្ញវត្ថុចំនួនពីររូប បានពន្យល់ពីហេតុផលចំនួន ដែលនាំឲ្យអ្នកខ្ចីប្រាក់ជួបរឿងបរាជ័យ ក្នុងការប្រើប្រាស់ប្រាក់កម្ចីរបស់ពួកគាត់មិនចំគោលដៅ ឬប្រើកម្ចីសម្រាប់តែសម្ភារៈនិយម។

លោក សឿង ស៊ីម៉ុន នាយកប្រតិបត្ដិគ្រប់គ្រងទូទៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្បត្ដិ ហ្វាយណាន់ បានលើកយកនូវកត្ដាចំនួន៥ ដែលអ្នកខ្ចីប្រាក់ជួបរឿងបរាជ័យ៖

កត្តាទី១៖ អ្នកប្រើប្រាស់ឥណទាន ផ្ដល់ព័ត៌មានមួយចំនួន ទៅឲ្យខាងស្ថាប័នហិរញ្ញវត្ថុមិនជាតម្លាភាព (មិនត្រឹមត្រូវ) ដោយពេលខ្លះបិទបាំងព័ត៌មាន ឬអាចពង្រីកនូវចំណូល ដើម្បីបានខ្ចីឥណទានចំនួនច្រើន។

កត្តាទី២៖ អតិថិជនមិនហ៊ានទទួលយកការប្រឹក្សាពីស្ថាប័នធនាគារ និងហិរញ្ញវត្ថុ នូវអ្វីដែលគាត់កំពុងតែប្រឈម។

កត្តាទី៣៖ អតិថិជនមួយចំនួន នៅពេលដែលលំបាក អត់ហ៊ានទៅទទួលការប្រឹក្សាដោយរត់ទៅរកវិស័យឯកជន (អ្នកចងការឯកជន) ដើម្បីដោះស្រាយបញ្ហា ដែលមានការប្រាក់ខ្ពស់ ធ្វើឲ្យបំណុលកាន់តែកើនឡើង។

កត្តាទី៤៖ អតិថិជន មិនមានផែនការនិរន្ដរភាពអាជីវកម្ម និងចំណូល-ចំណូលមិនច្បាស់លាស់។ លើសពីនោះទៀត ដោយមិនមានទុនបម្រុង សម្រាប់ទុកដោះស្រាយ នៅពេលជួបបញ្ហាវិបត្ដិហិរញ្ញវត្ថុ។

កត្តាទី៥៖ ភាគច្រើនអាជីវកម្ម ដែលទើបតែចាប់ផ្ដើម ដែលចេញពីយុវជនជំនាន់ក្រោយ ដោយចាប់ផ្ដើមតាមចំណង់ និងមិនមានការវិភាគបានពេញលេញ ហើយចាប់ផ្ដើមអាជីវកម្មធំ ហួសពីសមត្ថភាពខ្លួន។

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា កត្តាដែលធ្វើឲ្យអតិថិជនជោគជ័យ គឺមានទម្លាប់ល្អ ក្នុងការចាត់ចែងថវិកា ដែលផ្ទុយពីអតិថិជនដែលមិនជោគជ័យ ជាទូទៅមិនមានទម្លាប់ច្បាស់លាស់ ក្នុងការគ្រប់គ្រងថវិកា និងសន្សំជាដើម។

បន្ថែមពីនោះទៀត លោក កាំង តុងងី បានគូសបញ្ជាក់ថា ភាគច្រើននៃអតិថិជនដែលជាប់បំណុល ហើយយកបំណុលទៅបរាជ័យ គឺភាគច្រើនពាក់ព័ន្ធ នឹងបំណុលឯកជន ដែលជាទូទៅអតិថិជនខ្ចី បំណុលឯកជនទាំងស្រុង ឬក៏មានករណីខ្លះ យកបំណុលផ្លូវការផង និងបំណុលឯកជនផង។

លោកបានបញ្ជាក់ថា ហេតុអ្វីបានជាគ្រឹះស្ថានផ្លូវការ និងធនាគារ ត្រូវការឲ្យអតិថិជនមានឯកសារ និងលិខិតច្បាស់លាស់ ដោយសារតែចង់ការពារអតិថិជន ជៀសវាងជួបរឿងបរាជ័យ ក្នុងការទទួលឥណទានដែលនេះ ជាផ្នែកមួយនៃយន្ដការរបស់គ្រឹះស្ថាន។

បើក្រឡេកទៅកម្ចីឯកជនវិញ គឺគេមិនខ្វល់អំពីឯកសារ និងលិខិតរបស់អតិថិជននោះទេ ដែលធ្វើឲ្យអតិថិជនងាយបរាជ័យក្នុងការខ្ចី ជាពិសេសទៀតនោះ កម្ចីឯកជន គឺមានតម្លៃការប្រាក់ខ្ពស់។

អតិថិជនមួយចំនួនដែលបរាជ័យ គាត់ខ្ចីគ្រឹះស្ថានធនាគារហិរញ្ញវត្ថុ ក៏ប៉ុន្តែនៅពេលដែលមានបញ្ហាអ្វីមួយ គឺមិនរកវិធីដោះស្រាយនោះទេ គឺរត់ទៅខ្ចីវិស័យឯកជនទៀត ដែលមានការប្រាក់ខ្ពស់ ដើម្បីដោះបំណុលផ្លូវការទៅវិញ ធ្វើឲ្យបំណុលកាន់តែកើន។

បើតាមអ្នកជំនាញទាំងពីរដើម្បីឲ្យការទទួលបានឥណទាន ទទួលបានជោគជ័យ អតិថិជនទាំងអស់ ត្រូវតែមានផែនការហិរញ្ញវត្ថុ ក៏ដូចជាអាជីវកម្មរបស់ខ្លួន ឲ្យបានច្បាស់លាស់ មុននឹងទៅរកឥណទាន ជាពិសេសត្រូវទៅរកឥណទាន នៅគ្រឹះស្ថាន និងធនាគារដែលផ្លូវការ ជៀសវាងតាមឯកជន ដែលមានការប្រាក់ខ្ពស់៕