* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

យល់ដឹងពីជំនួញ៖ រាជរដ្ឋាភិបាលទម្លាក់ឥណទាន ៥០លានដុល្លារ សម្រាប់ជួយដល់អ្នករកស៉ីក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប, អាចខ្ចីបានដល់ ៦០ម៉ឺនដុល្លារ ការប្រាក់ ៦.៥% ក្នុង១ឆ្នាំ !

31-12-2023 10:10

(សៀមរាប)៖ បើតាមការបញ្ជាក់របស់បណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានឱ្យដឹងថា រាជរដ្ឋាភិបាល តាមរយៈធនាគារ SME Bank បានសម្រេចទម្លាក់នូវទឹកប្រាក់បឋមចំនួន ៥០លានដុល្លារអាមេរិក សម្រាប់ផ្តល់ឥណទានជួយដល់ម្ចាស់អាជីវកម្ម វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប។

លោកបណ្ឌិតបញ្ជាក់ទៀតថា ការផ្តល់កម្ចីត្រូវបានអនុវត្តន៍ ចាប់តាំងពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយការប្រកាសដាក់ចេញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩។

ការបញ្ជាក់របស់បណ្ឌិត លឹម អូន ធ្វើឡើងនៅក្នុងសិក្ខាសាលា និងសន្និសីទសារព័ត៌មាន ស្តីពី «កម្មវិធីកម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប» នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។

តាមរយៈកម្មវិធីកម្ចីនេះ សហគ្រាសក្នុងវិស័យគោលដៅ ដែលស្ថិតនៅខេត្តសៀមរាប បម្រើសេវាកម្មដោយផ្ទាល់ ជូនដល់ទេសចរជាតិ និងអន្តរជាតិដូចជា៖ សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន អាជីវកម្មផលិត និង/ឬលក់វត្ថុអនុស្សាវរីយ៍ ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ សេវាកម្មដឹកជញ្ជូនទេសចរណ៍ អាជីវកម្មអភិវឌ្ឍផលិតផលទេសចរណ៍ ការផ្គត់ផ្គង់ផលិតផល និង/ឬសេវាកម្មដទៃទៀត ដែលគាំទ្រឧស្សាហកម្មទេសចរណ៍ អាចស្នើសុំហិរញ្ញប្បទានរហូតដល់ ៦០០,០០០ដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ ប្រចាំឆ្នាំត្រឹមតែ ៦.៥០%។

កម្មវិធីកម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប មានលក្ខណៈពិសេស និងប្រកបដោយលក្ខខណ្ឌអនុគ្រោះមួយចំនួនដូចជា៖ រយៈពេលអនុគ្រោះបង់ប្រាក់ដើមរហូតដល់២៤ខែ, មិនគិតថ្លៃសោហ៊ុយ រៀបចំឥណទាន និងមិនមានពិន័យ ចំពោះការសងត្រឡប់មុនកាលកំណត់ ព្រមទាំងផ្តល់នូវលក្ខខណ្ឌនៃការអនុម័តប្រាក់កម្ចី មានភាពទន់ភ្លន់ជាងឥណទានធម្មតា។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានឱ្យដឹងថា កញ្ចប់ថវិការបឋម ៥០លានដុល្លារអាមេរិក ជាកញ្ចប់ថវិការលើកទី២ហើយ ដែលសបញ្ជាក់ពីការគិតគូរ និងកាយវិការនៃការយកចិត្តទុកដាក់ខ្ពស់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការជំរុញវិស័យទេសចរណ៍ ជាពិសេសខេត្តសៀមរាប។

លោកស្រីជឿជាក់យ៉ាងមុតមាំថា ប្រតិបត្តិករទេសចរណ៍សៀមរាបនឹងប្រើប្រាស់កម្ចីនេះ ប្រកបដោយទំនួលខុសត្រូវ និងភាពច្នៃប្រឌិត ក្នុងការធ្វើប្រតិបត្តិការអាជីវកម្ម, ការកែលម្អ និងធ្វើទំនើបកម្ម ដូចជាធ្វើពិពិធកម្មនៃសេវាទេសចរណ៍របស់ខ្លួន សំដៅទាក់ទាញ និងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិបានកាន់តែប្រសើរឡើងមួយកម្រិតទៀត។

សូមជម្រាបថា ដើម្បីជួយដល់វិស័យទេសចរណ៍ រាជរដ្ឋាភិបាលក៏បានអនុគ្រោះថ្លៃលក់អគ្គិសនី សម្រាប់បរិមាណ អគ្គិសនីដែលប្រើប្រាស់លើសពីមធ្យមភាគ ក្នុងរយៈពេល ៣ខែ (ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤) ដើម្បីជំរុញឱ្យអ្នកធ្វើអាជីវកម្មក្នុងវិស័យទេសចរណ៍ នៅក្នុងរដូវចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤។

ការបញ្ចុះតម្លៃអគ្គិសនីនេះ គឺយកមធ្យមភាគនៃការប្រើប្រាស់អគ្គិសនី រយៈពេល៦ខែ (រហូតដល់ខែ១២ ឆ្នាំ២០២៣)។ ឧទាហរណ៍ថា រយៈពេល៦ខែ ជា​មធ្យមប្រតិបត្តិករទេសចរណ៍ ប្រើអគ្គិសនីអស់ ៥០០គីឡូវ៉ាត់ម៉ែត្រម៉ោង ប៉ុន្តែនៅពេលខែមានភ្ញៀវទេសចរច្រើន (High Season) បែរប្រើអគ្គិសនីឡើងដល់ ៨០០គីឡូវ៉ាត់ម៉ែត្រក្នុង១ខែ ដូច្នេះ ៣០០គីឡូវ៉ាត់ម៉ែត្រដែលលើសនេះ ត្រូវបានការបញ្ចុះតម្លៃ ១៥ភាគរយ៕