* កូរ៉េខាងត្បូង៖ Nvidia នឹងបន្តផ្គត់ផ្គង់ GPU ២៦០,០០០គ្រឿងតាមការសន្យា ទោះលោក Jensen Huang លាលែងក៏ដោយ
* ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរចៅស្រី «ល្អហួស» ទទួលបានការគាំទ្រជាង ៤៥លានសំឡេង ឈរលេខ១ ក្នុងការប្រកួត «Miss Teen Icon International»
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ចំពោះមរណភាពស្វាមី
* សម្តេចតេជោ ហ៊ុន សែន ទទួលជួបប្រធានាធិបតីរវ៉ាន់ដា
* សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ចំពោះមរណភាពស្វាមី
* សម្តេចតេជោ ហ៊ុន សែន ជំរុញហ្វីលីពីន ពង្រីកការវិនិយោគលើវិស័យស្រូវអង្ករ
* ក្រសួងការបរទេស៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣
* ស្កេម វិនិយោគ ពង្រឹងទំនាក់ទំនង ត្រូវបានលើកមកជជែកក្នុងជំនួបរវាងសម្តេចតេជោ និងឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* លោក ត្រាំ ថាសហរដ្ឋអាមេរិកមិនចាំបាច់មានកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ ណែនាំឱ្យលោក Vance ផ្តោតលើអំពើពុករលួយក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល នាថ្ងៃទី១៧ វិច្ឆិកា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទេសាភិបាលធនាគារជាតិនៃកម្ពុជា ផ្តាំថា «កុំខ្ចីលុយពីអ្នកឲ្យខ្ចីកំបាំងមុខ ពេលឱ្យខ្ចីងាយស្រួល តែមានលក្ខខ័ណ្ឌជាន់ក ប្រើអំពើហិង្សា សូមខ្ចីពីគ្រឹះស្ថានស្របច្បាប់ មានអាជ្ញាប័ណ្ណពីធនាគារជាតិ»

15-02-2025 15:10

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា តាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់ខ្លួន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានស៊ែរ (Share) នូវអត្ថបទមួយដែលបណ្តាញព័ត៌មាន Fresh News បានចុះផ្សាយអំពីការអំពាវនាវរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលសុំឱ្យ​ប្រជាពលរដ្ឋកុំសងប្រាក់ទៅក្រុមកម្ចីអនឡាញខុសច្បាប់ ភ្ជាប់ជាមួយការស៊ែរព័ត៌មាននេះ លោកស្ត្រីក៏បានផ្តាំទៅប្រជាពលរដ្ឋផងដែរថា សូមកុំខ្ចីលុយពីអ្នកឲ្យខ្ចីកំបាំងមុខ ខ្ចីងាយស្រួលតែលក្ខខ័ណ្ឌជាន់ក ត្រូវខ្ចីពីគ្រឹះស្ថានមានអាជ្ញាប័ណ្ណ ចេញដោយធនាគារជាតិនៃកម្ពុជា។

លោកស្រីក្រើនរំលឹកដល់សាធារណជន ប្រជាពលរដ្ឋកម្ពុជាក្នុងការកម្ចីប្រាក់ ប្រសិនបើមិនចាំបាច់ទេ សូមកុំខ្ចីលុយគេ ប៉ុន្ដែបើករណីចាំបាច់ត្រូវប្រើប្រាស់លុយ សូមខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណ ចេញដោយធនាគារជាតិនៃកម្ពុជា ក៏ព្រោះថា ការខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់ នឹងងាយស្រួលដោះស្រាយតាមផ្លូវច្បាប់ ប្រសិនបើមានបញ្ហាប្រឈមណាមួយកើតឡើង។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា «សូមរម្លឹកបងប្អូនយើងថា បើមិនចាំបាច់សុំកុំខ្ចីលុយគេ តែបើចំបាច់ត្រូវខ្ចី គួរខ្ចីពីគ្រឹះស្ថានមានអាជ្ញាប័ណ្ឌពី ធនាគារជាតិនៃកម្ពុជា ព្រោះនៅពេលមានបញ្ហាយើងអាចរកមុខឃើញ នឹងដោះស្រាយតាមនីតិវិធីច្បាប់ មិនដូចអ្នកឲ្យខ្ចីកំបាំងមុខ ពេលឲ្យខ្ចីងាយស្រួល តែមានលក្ខខ័ណ្ឌជាន់ក ប្រើអំពើហឹង្សា ហើយរកមុខមិនឃើញ»។

លោកស្រីប​ណ្ឌិតបញ្ជាក់ថា ទោះយ៉ាងណាសូមបងប្អូន ប្រើប្រាស់លុយកាក់ដោយមានការទទួលខុសត្រូវ និងសូមឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ផ្តល់កម្ចីដោយទទួលខុសត្រូវ ដោយយកចិត្តទុកដាក់ លើផលប្រយោជន៍របស់អតិថិជនព្រោះថា ពេលអតិថិជនរុងរឿង គ្រឹះស្ថានក៏រុងរឿងដែរ។

លោកស្រីបណ្ឌិតក៏បានថ្លែងអរគុណអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដែលបានផ្តល់ការគាំទ្រកន្លងមក និងតទៅមុខក្នុងការចាត់វិធានការចាំបាច់ លើអ្នកផ្តល់កម្ចីក្រៅផ្លូវការមិនមានវិជ្ជាជីវៈ ដែលអាចផ្តល់ជាគ្រោះថ្នាក់ ដល់ជីវភាពប្រជាជន និងសង្គម។

សូមជម្រាបថា ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្មីៗនេះបានថ្លែងឲ្យដឹងថា កន្លងទៅមានប្រជាពលរដ្ឋធ្លាប់ផុងខ្លួន ទៅខ្ចីលុយអនឡាញខុសច្បាប់ពីក្រុមដែលគ្មានអាជ្ញាប័ណ្ណ ហើយនៅពេលមិនសងប្រាក់ត្រឡប់ទៅវិញ ក្រុមនោះតែងគំរាមកំហែង បង្ហោះរូបភាពអ្នកខ្ចីនោះជាដើម។

ឧបនាយករដ្ឋមន្ដ្រី ស សុខា បានសង្កត់ធ្ងន់ថា ក្នុងករណីប្រជាពលរដ្ឋរងនូវការគំរាមកំហែង ជាមួយពីក្រុមកម្ចីអនឡាញខុសច្បាប់ លោកលើកទឹកចិត្តឲ្យប្ដឹងមកសមត្ថកិច្ចជំនាញ ដើម្បីស្រាវជ្រាវចាត់វិធានការច្បាប់៕