* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ការនាំចូលទំនិញពីថៃមកកម្ពុជា ធ្លាក់ចុះជាង៤៤% ​ក្នុងខែកក្កដា ឆ្នាំ២០២៥ (Video inside)

11-08-2025 12:30

(ភ្នំពេញ)៖ ​ការនាំចូលទំនិញពីថៃ មកកម្ពុជា ក្នុងរយៈពេលមួយខែកក្កដា ក្នុងឆ្នាំ២០២៥ តម្លៃជាង ១៦៦លានដុល្លារ ធ្លាក់ចុះប្រមាណ ៤៤.១% ​ដែលបើធៀបនឹងរយៈពេល ១ខែដូចគ្នាកាលពីឆ្នាំមុន ដែលក្នុងតម្លៃជាង ២៩៧លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១​ ខែកក្កដា ឆ្នាំ២០២៥នេះ។

ដោយឡែកការនាំចេញពីកម្ពុជាទៅថៃវិញ ក្នុងខែកក្កដាកន្លងទៅនេះ មានតម្លៃជាង ៤០លានដុល្លារ ធ្លាក់ចុះប្រមាណ ៣១.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានតម្លៃជាងជាង ៥៩លានដុល្លារ។ នេះបើយោងតាមទិន្នន័យដដែល។

នាចុងសប្តាហ៍កន្លងទៅនេះ ​លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាន​ឲ្យដឹង​ថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃមានប្រក្រតីភាពធម្មតា ពោលគឺទំនិញនាំចូលពីប្រទេសថៃ មកប្រទេសកម្ពុជា នៅតែអាចនាំចូលធម្មតា ហាមឃាត់តែបន្លែ ផ្លែឈើ និងប្រេងឥន្ធនៈប៉ុណ្ណោះ ​។ គិតមកទល់ពេលនេះ រាជរដ្ឋាភិបាលមិនទាន់បានទទួលការណែនាំថា ទំនិញផ្សេងៗ ក្រៅពីទំនិញហាមឃាត់ ត្រូវហាមឃាត់មិនឲ្យនាំចូលមកកម្ពុជានោះទេ គឺនៅតែអាចនាំចូលធម្មតា។

លោកបន្ថែមថា ទំនិញដែលដឹកពីថៃមកកម្ពុជា អាចមានពីរប្រភព ទី១៖ ទំនិញរបស់ថៃ និងទី២៖ ទំនិញរបស់ប្រទេសទីបី ដូចជា៖ ចិន, កូរ៉េ, ជប៉ុន ដែលដឹកឆ្លងកាត់ប្រទេសថៃ ចូលមកកម្ពុជា។​

លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខសីហា ឆ្នាំ២០២៥នេះថា ការនាំចូលទំនិញពីថៃបង្ហាញសញ្ញាណធ្លាក់ចុះយ៉ាងគំហុកក្នុងខែកក្កដា​ កន្លងទៅនេះ ដោយសារភាពតានតឹងរវាងភាគីកម្ពុជានិងថៃ ដែលឈានទៅដល់ការបិទព្រំដែនគោក ​ស្របពេលជាមួយស្មារតីជាតិនិយមរបស់ពលរដ្ឋកម្ពុជាបានផុសឡើង ដែលនាំឱ្យការប្រើប្រាស់ទំនិញថៃនៅកម្ពុជា មានការថយចុះជាងមុន បើទោះបីជាមានការ​ហាមឃាត់នាំចូលតែបន្លែផ្លែឈើ និងឧស្ម័ន ប្រេងឥន្ធនៈក៏ដោយ។

ជាមួយគ្នានេះអ្នកឧកញ៉ាក៏បានឱ្យដឹងដែរថា បច្ចុប្បន្ននេះ ទំនិញថៃក៏ពិបាកប្រកួតប្រជែងជាមួយទំនិញពីបណ្តាប្រទេសផ្សេងផងដែរ ព្រោះការដឹកជញ្ជូនតាមផ្លូវទឹក ឬការដឹកពង្វាងតាមច្រកប្រទេសផ្សេង បានបង្កើនថ្លៃដើម​​នៃទំនិញថៃ ខណៈកន្លងមក​ទំនិញនាំចូលពីថៃដែលមានតម្លៃសមរម្យ​ និងលឿន គឺតាមរយៈផ្លូវគោក។

ជាមួយគ្នានេះ លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា លើកឡើងដែរថា បច្ចុប្បន្ននេះទំនិញដែលនាំចូលមកពីប្រទេសផ្សេងៗ ដូចជាចិន វៀតណាម ម៉ាឡេស៊ីជាដើម បានលប់លើទំនិញថៃ ដោយសារតម្លៃនៃដឹកជញ្ជូនមកពីថៃ មានតម្លៃថ្លៃ។

ចំណែកលោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់​ បានឱ្យដឹងដែរថា បន្ទាប់ពីថៃបានចូលឈ្លានពានកម្ពុជា ចាប់តាំងពីថ្ងៃទី២៤ កក្កដាមក ការបញ្ជាទិញ និងការដឹកជញ្ជូនទំនិញពីថៃបានធ្លាក់ចុះយ៉ាងគំហុក ពោលគឺធ្លាក់ចុះទាំងការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវអាកាស និងផ្លូវគោក។

យោងតាមរបាយការណ៍អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ មានតម្លៃ ២.៤ពាន់លានដុល្លារ ថយចុះ០.៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅថៃ មានតម្លៃជាង៤៨៨លានដុល្លារ ខណៈថៃនាំចូលមកកម្ពុជា មានតម្លៃ ជិត២ពាន់លានដុល្លារ៕