* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អបអរសាទរ! កម្ពុជាចាប់ផ្ដើមនាំចេញផ្លែឈើស្ងួតជាផ្លូវការលើកដំបូង ទៅកាន់ប្រទេសអូស្ត្រាលី

14-08-2025 16:58

(ភ្នំពេញ)៖ ប្រទេសអូស្ត្រាលី និងកម្ពុជា បានប្រារព្ធពិធីអបអរនូវកំណើនពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ស្របពេលដែលក្រុមហ៊ុន រ៉ូយ៉ាល់ ត្រាស់ ត្រេឌីង ខូ អិលធីឌី (RTT) របស់កម្ពុជា បានបើកការនាំចេញនូវគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមជាផ្លូវការលើកដំបូង ទៅកាន់ប្រទេសអូស្ត្រាលី។

កិច្ចព្រមព្រៀងនេះ អាចសម្រេចទៅបាន ក្រោមកិច្ចគាំទ្រយ៉ាងខ្លាំងពីប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។

បើតាមសេចក្ដីប្រកាសព័ត៌មានរួម, CAPRED បានគាំទ្រក្រុមហ៊ុន RTT និងអាជីវកម្មកសិកម្មផ្សេងទៀតរបស់កម្ពុជា តាមរយៈជំនួយបច្ចេកទេសបណ្តុះបណ្តាល លើការត្រៀមខ្លួនសម្រាប់ការនាំចេញ និងការផ្សារភ្ជាប់ក្រុមហ៊ុនទាំងនោះ ទៅបណ្តាញទីផ្សារនានា។

ពិធីសម្ពោធនៃការនាំចេញផលិតផលកម្ពុជានេះ មានការចូលរួម មកពីតំណាងស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន RTT និងសហគ្រិនខ្មែរ។

ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងភ្នំពេញ និងបានគូសបញ្ជាក់ពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី ដើម្បីជំរុញលំហូរពាណិជ្ជកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងនៃការនាំចេញរបស់កម្ពុជា។

ក្រុមហ៊ុន RTT កំពុងនាំចេញគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមជាង១២តោន ទៅកាន់ប្រទេសអូស្ត្រាលី។ ការនាំចេញនេះ រួមមានគ្រាប់ស្វាយចន្ទី ស្វាយក្រៀម ខ្នុរក្រៀម បោកក្រៀម និងត្រាវចំនិតក្រៀម។ ការនាំចេញលើកទីពីរ គឺត្រូវបានគ្រោងទុករួចជាស្រេច ដោយនឹងមានប្រភេទផលិតផលផ្សេងបន្ថែមទៀត និងមានបរិមាណច្រើនជាងមុន។

លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានថ្លែងថា «អូស្ត្រាលី មានមោទនភាពក្នុងការធ្វើជាដៃគូជាមួយកម្ពុជា និងអាជីវកម្មរបស់កម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម ឱ្យកាន់តែមានភាពប្រកួតប្រជែង និងឈានទៅកាន់ ការទទួលបាននូវទីផ្សារថ្មីៗ»។

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានបន្ដថា កិច្ចខិតខំប្រឹងប្រែងនេះ នឹងជួយគាំទ្រទៅដល់គោលដៅរបស់ប្រទេសកម្ពុជានូវការចាក ចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួចប្រកបដោយជោគជ័យ។

បន្ថែមពីនោះទៀត លោក ដេរិក យីប បានលើកឡើងថា «កិច្ចខិតខំប្រឹងប្រែងទាំងនេះ ក៏នឹងជួយបង្កើននូវ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសយើងទាំងពីរ។ យើងប្តេជ្ញាចិត្តពង្រឹងភាព ជាដៃគូសេដ្ឋកិច្ចរបស់យើងជាមួយកម្ពុជា និងគាំទ្រការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងលើសកលលោក»។

លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា «កិច្ចខិតខំប្រឹងប្រែងសហការ ដើម្បីជំរុញការនាំចេញផលិតផលផលិតកម្ពុជា គឺមានសារៈសំខាន់ណាស់ ក្នុងការជំរុញវិស័យកែច្នៃកសិផលរបស់យើង ជាពិសេសនៅក្នុងបរិយាកាសពាណិជ្ជកម្មសកល ដែលមិនមានភាពប្រាកដប្រជានាពេលបច្ចុប្បន្ន»។

លោក សំហេង បូរ៉ា សូមអគុណដល់ការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាលអូស្ត្រាលី ដែលជួយឱ្យយើងអាចសម្រេចបាននូវការនាំចេញផ្លែឈើក្រៀមរបស់កម្ពុជា ទៅកាន់ប្រទេសអូស្ត្រាលី។

លោក សំហេង បូរ៉ា បានលើកឡើងថា «តាមរយៈការប្តេជ្ញាចិត្តពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀតរបស់យើង ខ្ញុំជឿជាក់ថា ភាពធន់នៃសេដ្ឋកិច្ចរបស់យើង នឹងបន្តទៅមុខយូរអង្វែង និងកាន់តែរឹងមាំ»។

លោក ឈិន សុផល ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន RTT បានថ្លែងថា «ពួកយើងសូមថ្លែងអំណរគុណទៅដល់ អូស្ត្រាលី និងក្រសួងពាណិជ្ជកម្ម លើការគាំទ្រកន្លងមក ដែលជួយឱ្យអាជីវកម្មរបស់ខ្ញុំអាចសម្រេចបាននូវសមិទ្ធផលនេះ»។

លោក ឈិន សុផល បានឲ្យដឹងថា ការនាំចេញនេះ បង្ហាញពីការកើនឡើងនៃសមត្ថភាពរបស់សហគ្រាសក្នុងស្រុក ក្នុងការឆ្លើយតបទៅនឹងតម្រូវការសកលលោក។ ពួកយើងជឿថា ការនាំចេញនាពេលនេះ គ្រាន់តែជាចំនុចចាប់ផ្តើមប៉ុណ្ណោះ ហើយផលិតផលកម្ពុជាជាច្រើនផ្សេងទៀត នឹងអាចមានវត្តមានលើទីផ្សារអូស្ត្រាលី នឹងប្រទេសដទៃទៀតនៅពេលខាងមុខ។

គូសបញ្ជាក់ផងដែរថា នៅឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភារវីរវាងកម្ពុជា និងអូស្ត្រាលី ឈានទៅដល់ទំហំទឹកប្រាក់ប្រមាណជា១.១ពាន់លានដុល្លាសហរដ្ឋអាមេរិក ដែលក្នុងនោះ ជាង៧០ភាគរយ នៃទឹកប្រាក់ពាណិជ្ជកម្មសរុប គឺជាការនាំចេញរបស់កម្ពុជា ទៅកាន់អូស្ត្រាលី៕