* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្រ្ដីពាណិជ្ជកម្ម អំពាវនាវឲ្យមានការទប់ស្កាត់ ការប្រើប្រាស់ឈ្មោះផលិតផលខ្មែរ បិទលើផលិតផលប្រទេសដទៃ ចៀសវាងការក្លែងបន្លំ

26-08-2025 13:54

(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងអំពាវនាវឲ្យមានការទប់ស្កាត់ ការប្រើប្រាស់ ឬយកឈ្មោះរបស់ផលិតផលខ្មែរ ទៅបិទលើផលិតផលនានារបស់ប្រទេសដទៃ ព្រោះថាការធ្វើបែបនេះនាំឲ្យមានការយល់ច្រឡំ និងបញ្ចៀសនូវការក្លែងបន្លំផងដែរ។

កាលើកឡើងនេះបន្ទាប់ពីកន្លងទៅនេះ មានផលិតផលខ្មែរជាច្រើន រួមមានផលិតផលអង្ករ ប្រហុក ជាដើមត្រូវបានគេយកឈ្មោះជាផលិតខ្មែរ ទៅប្រើប្រាស់យ៉ាងណាធិបតេយ្យ ពិសេសនៅលើទីផ្សារក្រៅប្រទេស។

ការលើកឡើងអំពាវនាវរបស់លោកស្រី ចម និម្មល ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនៃ «យុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០» នៅថ្ងៃទី២៦ ​ខែសីហា ឆ្នាំ២០២៥។

លោកស្រី ចម និម្មល បានថ្លែងឲ្យដឹងថា សូមសហព័ន្ធស្រូវអង្ករកម្ពុជា បន្ដពង្រឹងអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបង្កើតឲ្យមានកេរ្ដិ៍ឈ្មោះនៃអង្ករកម្ពុជា សូមបន្ដពង្រឹងគុណភាព ដើម្បីប្រកួតប្រជែងជាមួយប្រទេសនាំចេញអង្ករផ្សេងៗទៀត និងត្រូវចូលរួមប្រតិបត្តិការជំរុញធុរកិច្ចស្របច្បាប់ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ ប្រកដោយតម្លាភាព ផ្គត់ផ្គង់អង្ករដែលមានលក្ខណៈប្រកួតប្រជែង និងប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈលើទីផ្សារជាតិ និងអន្ដរជាតិ។

លោកស្រី ចម និម្មល បានបញ្ជាក់បន្ថែមថា «សូមចូលរួមការពង្រឹងគុណភាពអង្ករកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវ និងត្រូវគិតគូរលើបរិមាណ, គុណភាព និងសោភណ្ឌភាពនៃការវេចខ្ចប់នៃស្ដង់ដារ ដើម្បីរក្សាបាននូវកេរ្ដិ៍ឈ្មោះជានិរន្ដរភាពនៃការនាំចេញ។ សូមតម្រូវឲ្យបាននូវការធានារ៉ាប់រង នូវការធានាគុណភាពម៉ាកអង្កររបស់កម្ពុជា និងហាមផ្ដាច់ការយកអង្កររបស់កម្ពុជា ទៅលាយបញ្ជូលគ្នាជាមួយអង្កររបស់ប្រទេសផ្សេងៗ និងបិទស្លាកសញ្ញាអង្កររបស់កម្ពុជា»។

លោកស្រីបានបញ្ជាក់ថា កត្តាខាងលើនេះ គឺទាមទារឲ្យមានការចូលរួមទប់ស្កាត់ និងទាមទារការយកចិត្តទុកដាក់ខ្ពស់ពី សំណាក់សហព័ន្ធស្រូវអង្កររបស់កម្ពុជាតែម្ដង ដូច្នេះសូមបន្ថែមការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់៕