* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានសហព័ន្ធ​ស្រូវអង្ករថ្មី​ បេ្ដជ្ញាជួយកសិករទូទាំងប្រទេស​ និងខិតខំកាត់បន្ថយថ្លៃជី​ ព្រមទាំងធានាតម្លៃ​ស្រូវ ឱ្យបានសមសម្យ

26-08-2025 17:35

(ភ្នំពេញ)៖ ឧកញ៉ា ឡាយ ឈុនហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន City Rice បានជាប់ជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិថ្មី បានបេ្ដជ្ញាជួយកសិករទូទាំងប្រទេស​ តាមរយៈការពង្រឹង និងពង្រីកខ្សែក្រវាត់តម្លៃ និងខ្សែក្រវាត់ផ្គត់ផ្គង់ ដោយរៀបចំឱ្យមានយន្តការច្បាស់លាស់ និងមានភាពប្រទាក់ក្រឡា លើកិច្ចសម្របសម្រួល និងសហប្រតិបត្តិការ ក៏ដូចជាការបំពេញគ្នាទៅវិញទៅមក សំដៅធ្វើឱ្យធាតុចូលកសិកម្ម មានជី ថ្នាំពុលកសិកម្ម ឱ្យមានតម្លៃទាបជាងមុន និងកាត់បន្ថយថ្លៃដើមឱ្យបានទាបជាអតិបរមា ព្រមទាំងធានាតម្លៃ​ស្រូវឱ្យបានសមសម្យ។

លើកឡើងក្នុងពិធីបិទមហាសន្និបាតបូកសរុបការងារ និងបិទបញ្ចប់អាណត្តិទី ៤ របស់សហព័ន្ធស្រូវ-អង្ករកម្ពុជា នៅរសៀលថ្ងៃទី២៦ ​ខែសីហា ឆ្នាំ២០២៥ ឧកញ៉ា ឡាយ ឈុនហួរ បានប្តេជ្ញាចិត្តខិតខំបំពេញការងារជាប្រធានសហព័ន្ធស្រូវ អង្ករ ឱ្យអស់ពីសមត្ថភាព ប្រកបដោយសុច្ចរិតភាព តម្លាភាព និងគណនេយ្យភាព សាមគ្គីភាពដោយយកប្រយោជន៍រួមរបស់សមាជិក នៅក្នុងវិស័យស្រូវអង្ករជាគោល, ប្តេជ្ញាបំពេញការងារ ដោយគោរពឱ្យបាននូវវិជ្ជាជីវៈ ការទទួលខុសត្រូវ ការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។

ឧកញ៉ា ឡាយ ឈុនហួរ បានបន្ថែមថា សម្រាប់អាណត្តិទី៥ ក្នុងរយៈពេល ៣ឆ្នាំ ពីឆ្នាំ២០២៥-២០២៨ ថ្នាក់ដឹកនាំនៃសហព័ន្ធស្រូវអង្ករកម្ពុជា នឹងសម្រូចការងារដោយផ្តោតលើសរសរស្តម្ភទាំង៤ របស់រាជរដ្ឋាភិបាលដែលមានដូចជា៖

សរសរស្តម្ភទី១៖ អភិបាលកិច្ច ពង្រឹងការគៀងគរគ្រប់គ្រងហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ តម្លាភាព គណនេយ្យភាព និងធ្វើស្ថាបនីយកម្មផ្នែកពាក់ព័ន្ធស្រូវ អង្ករមួយចំនួន និងពង្រីកវិសាលភាពការងារគ្រប់គ្រងប្រឹក្សាភិបាល លេខាធិការ និងគណកម្មាធិការប្រតិបត្តិនានា សំដៅបំពេញតួនាទី និងភារកិច្ចការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ដើម្បីជួយដល់កសិករទូទាំងប្រទេសឱ្យក្លាយទៅជា កសិសហគ្រិន និងវិស័យស្រូវអង្ករទាំងមូល។

សរសរស្តម្ភទី២៖ ការពង្រឹង និងពង្រីកខ្សែក្រវាត់តម្លៃ និងខ្សែក្រវាត់ផ្គត់ផ្គង់ ដោយរៀបចំឱ្យមានយន្តការច្បាស់លាស់ និងមានភាពប្រទាក់ក្រឡាលើកិច្ចសម្របសម្រួល និងសហប្រតិបត្តិការ ក៏ដូចជាការបំពេញគ្នាទៅវិញទៅមក សំដៅធ្វើឱ្យធាតុចូលកសិកម្ម មានជី ថ្នាំពុលកសិកម្ម ឱ្យមានតម្លៃទាបជាងមុន និងកាត់បន្ថយថ្លៃដើមឱ្យបានទាបជាអតិបរមា ក៏ដូចជាជំរុញប្រើប្រាស់ឧត្តមានុវត្តដាំដុះ និងប្រមូលផលហើយរកស្តង់ដារផលិតកម្ម សកសិកម្ម ក្នុងគោលបំណងលើកស្ទួយកម្រិតប្រាក់ចំណេញរបស់ប្រជាកសិករ រោងម៉ាស៊ីនកិនស្រូវ អ្នកនាំចេញ ដែលផ្តល់ផលិតភាពសេដ្ឋកិច្ចដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅគ្រប់វិស័យ និងប្រព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល។

សរសរស្តម្ភទី៣៖ ការធ្វើពិពិធកម្ម ផលិតកម្មកែឆ្នៃ និងទីផ្សារ រៀបចំផែនការអនុវត្តឱ្យស្របតាមផែនការជំរុញឱ្យមានកំណើននាំចេញស្រូវ អង្ករ ផលិតផលកែឆ្នៃឱ្យមានប្រភពពីផលិតកម្មស្រូវ អង្ករ ដោយដាក់ចេញនូវផែនការជំរុញលើកទឹកចិត្តឱ្យប្រើប្រាស់នវានុវត្តខ្សែក្រវាត់ផលិតកម្ម និងការឆ្នៃដែលអាចបង្កើតបានផលិតផលមានតម្លៃបន្ថែម សម្រាប់បំរើក្នុងវិស័យម្ហូបអាហារ និងវត្ថុប្រើប្រាស់។

សរសរស្តម្ភទី៤៖ ការជម្រុញលើការដាំដុះឱ្យមានទិន្នផលខ្ពស់ ស្របតាមគោលការណ៍ ESG និងជម្រុញការអនុវត្តកសិកម្មប្រកបដោយចេរភាព និងការចូលរួមដោយជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធដូចជា៖ ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធក្នុងការជំរុញផលិតកម្មពូជស្រូវ ដើម្បីចែកជូនប្រជាកសិករ និងធ្វើកិច្ចសន្យាកសិកម្ម ដើម្បីធានាបានតម្លៃស្រូវសមរម្យ ព្រមទាំងយន្តការជំរុញវិស័យឯកជនឱ្យខិតខំសិក្សាស្រាវជ្រាវ ផលិតពូជស្រូវដែលមានទិន្នផលខ្ពស់ និងមានតម្លៃខ្ពស់ ដែលអាចឆ្លើយតបនឹងតម្រូវការទីផ្សាររបស់ពិភពលោក និងចូមរួមប្រយុទ្ធប្រឆាំងនឹងបំរ៉ែបំរួលនៃធាតុអាកាសរបស់អង្គការសហប្រជាជាតិ ដូចជាការជំរុញផលិតកម្មស្រូវ ឫផលិតកម្មស្រូវដែលបញ្ចេញឧស្ម័នកាបូនិចទាប ផលិតកម្មស្រូវសរីរាង្គ នាពេលអនាគត់ផងដែរ៕