មន្រ្តីជាន់ខ្ពស់ ក.ប.ប ប្រាប់ពីល្បិចនៃការឆបោកលក់ទំនិញតាមអនឡាញ, ឆ្នាំ២០២៥ ក.ប.ប ទទួលបានបណ្តឹងពីជនរងគ្រោះជាង១៤០ (Video inside)
30-08-2025 09:55
(ភ្នំពេញ)៖ លោក ស៊ិន ស៊ីដេត អគ្គនាយករងនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៅក្រសួងពាណិជ្ជកម្ម បានប្រាប់ពីល្បិច នៃការឆបោកលក់ទំនិញតាមអនឡាញ តាមរយៈរូបភាពផ្សេងៗ ខណៈក្នុងឆ្នាំ២០២៥ អង្គភាពរបស់លោក ទទួលបានបណ្តឹងពីជនរងគ្រោះជាង១៤០បណ្តឹង។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ិន ស៊ីដេត អញ្ជើញចូលរួម ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ការទិញលក់បោកបញ្ឆោតតាម Online» ក្នុងកម្មវិធី CYBER SECURITY។
លោក ស៊ិន ស៊ីដេត បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកដែលរកស៊ីអនឡាញខ្លះ ជាឆបោក ពេលខ្លះឃើញទំនិញគេលក់ដាច់ គាត់យក Page របស់គេដែលលក់ដាច់នោះ បង្កើតជា Page ក្លែងក្លាយ ហើយបង្កើតជាការលក់ទំនិញ ដែលមានតម្លៃថោក ដើម្បីធ្វើការឆបោក តាមរយៈការកក់ប្រាក់»៕
សូមស្តាប់ការលើកឡើងទាំងស្រុង របស់លោក ស៊ិន ស៊ីដេត៖