អគ្គនាយករង ក.ប.ប៖ ការធ្វើពាណិជ្ជកម្មតាមអនឡាញ ជាម៉ូឌែលនៃការធ្វើអាជីវកម្មល្អ តែទាមទារឱ្យមានការការពារពីស្ថាប័នពាក់ព័ន្ធ (Video inside)
30-08-2025 09:57
(ភ្នំពេញ)៖ លោក ស៊ិន ស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានលើកឡើងថា ការធ្វើពាណិជ្ជកម្មតាមអនឡាញ ជាម៉ូឌែលនៃការធ្វើអាជីវកម្មល្អ ប៉ុន្តែទាមទារឱ្យមានការការពារពីស្ថាប័នពាក់ព័ន្ធ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក ស៊ិន ស៊ីដេត អញ្ជើញចូលរួម ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ការទិញលក់បោកបញ្ឆោតតាម Online» ក្នុងកម្មវិធី CYBER SECURITY។
លោក ស៊ិន ស៊ីដេត បានបញ្ជាក់យ៉ាងដូច្នេះថា «ការប្រកបអាជីវកម្ម តាមប្រព័ន្ធអនឡាញ ឬតាមប្រព័ន្ធអេឡិចត្រូនិក មិនមែនជារឿងអាក្រក់នោះទេ គឺជារឿងមួយល្អ ជាម៉ូឌែលអាជីវកម្មមួយថ្មី តែទាមទារឲ្យមានការការពារ ពីស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ»។
ទន្ទឹមគ្នានេះ លោក ស៊ិន ស៊ីដេត បានលើកឡើងថា ការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ឬតាមអនឡាញ បន្ទាប់ពីកូវីដ-១៦ សង្កេតឃើញថា មានកំណើនគួរទីជាចាប់អារម្មណ៍ ហើយក៏ជំរុញឲ្យមានកំណើនសេដ្ឋកិច្ចឡើងវិញ៕
សូមទស្សនាការលើកឡើងទាំងស្រុង របស់លោក ស៊ិន ស៊ីដេត៖