មន្រ្តីជំនាញប្រាប់ពីយន្តការចំនួន ៤ ដែលអតិថិជនអាចដាក់ពាក្យបណ្តឹងមកក្រសួងពាណិជ្ជកម្ម ក្នុងករណីចាញ់បោកការទិញទំនិញតាមអនឡាញ (Video inside)

30-08-2025 09:59

(ភ្នំពេញ)៖ លោក ស៊ិន ស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្មបានប្រាប់ពីយន្តការចំនួន៤ ដែលអតិថិជន ឬអ្នកប្រើប្រាស់អាចប្តឹងមក ក.ប.ប ក្នុងករណីចាញ់បោកការទិញទំនិញតាមអនឡាញ។

លោកបានគូសបញ្ជាក់ថា ចំពោះអ្នកប្រើប្រាស់ ដែលជួបប្រទះបញ្ហា ឬចាញ់បោកពីការទិញទំនិញតាមអនឡាញ ហើយចង់ដាក់ពាក្យបណ្តឹង អាចដាក់តាមរយៈយន្តការទាំង៤នេះ មកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) រួមមាន៖
១. App ឬកម្មវិធីទទួលពាក្យបណ្តឹងរបស់អគ្គនាយកដ្ឋាន ក.ប.ប តាមទូរសព្ទ
២. តាមរយៈលេខ Hotline របស់ក្រសួងពាណិជ្ជកម្ម ១២៦៦
៣. តាមរយៈទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋាន ក.ប.ប
៤. ការមកដាក់ពាក្យបណ្តឹងផ្ទាល់នៅ អគ្គនាយកដ្ឋាន ក.ប.ប

លោក ស៊ិន ស៊ីដេត គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងកម្មវិធី CYBER SECURITY: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ការទិញលក់បោកបញ្ឆោតតាម Online»

សូមស្តាប់ការលើកឡើងរបស់ លោក ស៊ិន ស៊ីដេត៖