មន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម ជំរុញឱ្យមានការបង្កើតកិច្ចសន្យាទិញលក់ទំនិញតាមអនឡាញ ជៀសវាងពេលទទួលបានទំនិញមិនដូចអ្វីដែលបានទិញ កើតបញ្ហា គ្មានអ្វីសំអាង (Video inside)
30-08-2025 11:14
(ភ្នំពេញ)៖ លោក ស៊ិន ស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប ជំរុញឱ្យមានការបង្កើតកិច្ចសន្យាទិញលក់ទំនិញតាមអនឡាញ ជៀសវាងពេលទទួលបានទំនិញ មិនដូចអ្វីដែលបានទិញ។
លោក ស៊ិន ស៊ីដេ បានថ្លែងថា ជាការពិតការទិញលក់អនឡាញ គួរតែមានកិច្ចសន្យាឲ្យបានច្បាស់លាស់មានន័យថា ពេលអ្នកដឹកជញ្ជូនទំនិញទៅដល់ដៃអតិថិជន អតិថិជនត្រូវទទួលចុះហត្ថលេខា ទទួលយកលក្ខខណ្ឌនៃការទិញលក់។
លោក ស៊ិន ស៊ីដេត បានបញ្ជាក់ថា បច្ចុប្បន្ននេះការទិញលក់ គឺមិនមានកិច្ចសន្យាណាច្បាស់លាស់នោះទេ ដូច្នេះនៅពេលទទួលបានទំនិញខុសពីអ្វីដែលត្រូវការ គឺវាលំបាកក្នុងការប្ដឹងដោយសារមិនមានភស្ដុងតាងគ្រប់គ្រាន់។ ដូច្នេះសូមសំណមពរឲ្យមានការបង្កើតកិច្ចសន្យាទិញលក់ទំនិញតាមអនឡាញ ជៀសវាងពេលទទួលបានទំនិញ មិនដូចអ្វីដែលបានទិញ៕
សូមស្ដាប់ការលើកឡើងរបស់ លោក ស៊ិន ស៊ីដេត៖