ធនាគារជាតិនៃកម្ពុជា៖ ការប្រេីប្រាស់ប្រាក់រៀលមានស្ថិរភាព និងឡើងថ្លៃជាងមុនបន្តិច បង្ហាញពីភាពប្រសើរឡើងនៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនជំនឿទុកចិត្តលើប្រាក់រៀល

31-08-2025 12:14

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ការប្រេីប្រាស់ប្រាក់រៀលមានស្ថិរភាព និងឡើងថ្លៃជាងមុនបន្តិច បេីធៀបនិងឆ្នាំមុន។

ចំពោះការកើនឡើងថ្លៃនេះបង្ហាញពីភាពប្រសើរឡើងនៃ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនជំនឿទុកចិត្តលើប្រាក់រៀល
និងការអនុវត្តនយោបាយរូបិយវត្ថុប្រកបដោយភាពបត់បែន​ និងប្រុងប្រយ័ត្ន។

តាមរបាយការណ៍បានបញ្ជាក់ថា «អត្រាប្តូរប្រាក់ជាមធ្យមសម្រាប់រយៈពេលប្រាំពីរខែដំបូង ឆ្នាំ២០២៥ មានកម្រិត៤.០១១ រៀលក្នុងមួយដុល្លារអាមេរិក ដែលបានឡើងថ្លៃ១,៧% (ឆ្នាំលើឆ្នាំ) ធៀបនឹងប្រាក់ដុល្លារអាមេរិក។ អត្រាប្តូរប្រាក់ជាមធ្យមប្រចាំខែបន្តមានស្ថិរភាព ដោយប្រែប្រួលបន្តិចបន្តួចពី ៤.០៣០ រៀលក្នុងមួយដុល្លារអាមេរិក ក្នុងខែមករា ទៅ ៤.០១០ រៀលក្នុងមួយដុល្លារអាមេរិក ក្នុងខែកក្កដា»

កត្តាខាងលេីនេះហេីយដែលបង្ហាញពីទិន្នន័យចុងក្រោយថា ប្រាក់រៀលមានស្ថិរភាព និងឡើងថ្លៃជាងមុនបន្តិចបើធៀបនឹងឆ្នាំមុនៗ។

ការកើនឡើងថ្លៃនេះ បង្ហាញពីភាពប្រសើរឡើងនៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនជំនឿទុកចិត្តលើប្រាក់រៀល និងការអនុវត្តនយោបាយរូបិយវត្ថុប្រកបដោយភាពបត់បែននិងប្រុងប្រយ័ត្ន៕