ក្រសួងពាណិជ្ជកម្ម៖​ ចរន្តផ្គត់ផ្គង់ទំនិញនៅកម្ពុជា នៅតែរក្សាបានដដែល​ និងមិនឡើងថ្លៃ ទោះបីព្រំដែនកម្ពុជា-ថៃបានបិទ ខណៈទំនិញភាគច្រើន ត្រូវបានជំនួសដោយទំនិញក្នុងស្រុក​ (Video inside)

05-09-2025 12:06

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ចរន្តនៃការផ្គត់ផ្គង់ទំនិញ នៅក្នុងប្រទេសកម្ពុជា នៅតែរក្សាបានដដែល ​ដោយមិនមានការឡើងថ្លៃ​ បើទោះបីព្រំដែនកម្ពុជា-ថៃបានបិទ​ ខណៈទំនិញភាគច្រើន ត្រូវបានជំនួសដោយទំនិញក្នុងស្រុក។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ប៉ែន សុវិជាតិ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ផលប្រយោជន៍​សេដ្ឋកិច្ច​នៃ​ការ​​ដាក់ពន្ធថ្មី ​១៩%របស់អាមេរិកមកលើ​កម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងមួយរយៈពេល ចាប់ពីការបិទព្រំដែន (កម្ពុជា-ថៃ) រហូតមកដល់សព្វថ្ងៃនេះ យើងសង្កេតឃើញថា ចរន្ដនៃទីផ្សារ និងចរន្ដនៃការផ្គត់ផ្គង់របស់យើងនៅដដែល [...] ទំនិញឧបភោគបរិភោគទូទៅ ត្រូវបានជំនួសដោយការផលិតនៅក្នុងស្រុក»

សូមស្តាប់ការលើកឡើងទាំងស្រុង របស់លោក ប៉ែន សុវិជាតិ៖