អ្នកនាំពាក្យពាណិជ្ជកម្ម លើកឡើងពីគុណសម្បត្តិ និងគុណវិបត្តិ ដែលប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ពន្ធបដិកាលើប្រទេសនានាលើពិភពលោក (Video inside)
05-09-2025 12:12
(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងពីគុណសម្បត្តិ និងគុណវិបត្តិ ដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដាក់ពន្ធបដិកាលើប្រទេសនានា លើពិភពលោក ដើម្បីទទួលបានការទម្លាក់ពន្ធការនាំចេញទំនិញអាមេរិក នៅកាន់ប្រទេសផ្សេងៗ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ប៉ែន សុវិជាតិ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ផលប្រយោជន៍សេដ្ឋកិច្ចនៃការដាក់ពន្ធថ្មី១៩% របស់អាមេរិកមកលើកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «គាត់ធ្វើដូច្នេះ (ដូណាល់ ត្រាំ) អាចនឹងបង្ខំឲ្យប្រទេសមួយចំនួន ទម្លាក់ពន្ធសម្រាប់ការនាំចូលទំនិញរបស់អាមេរិក មកក្នុងទីផ្សាររបស់ខ្លួន ដែលកិច្ចការនេះ មានប្រសិទ្ធភាពពិតមែន ដែលប្រទេសមួយចំនួន ក៏បានទម្លាក់ពន្ធ រួមទាំងកម្ពុជាផងទម្លាក់ដល់សូន្យ»។
ទន្ទឹមគ្នានេះ លោក ប៉ែន សុវិជាតិ បានលើកឡើងថា ការដាក់ពន្ធបដិកា លើប្រទេសនានាលើពិភពលោក របស់អាមេរិក ក៏ដោយសារការបារម្ភមួយចំនួន ដែលអាមេរិកគិតថា គួរតែត្រូវមានវិធានការអ្វីច្បាស់លាស់សម្រាប់បញ្ហា ដើម្បីពញ្ញាក់ថា ទំនិញអាមេរិកត្រូវតែហូរចូលទៅទីផ្សារផ្សេងទៀត ដូចដែលទំនិញរបស់ទីផ្សារផ្សេងទៀត ហូរចូលមកអាមេរិក៕
សូមស្តាប់ការលើកឡើងទាំងស្រុង របស់លោក ប៉ែន សុវិជាតិ៖