អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖ ទីផ្សារអាមេរិក គឺជាទីផ្សារធំមួយដែលកម្ពុជាត្រូវរក្សាឱ្យបាន ​ខណៈកម្ពុជាបន្តខិតខំបង្កើនការផលិតទំនិញផ្សេងទៀត សម្រាប់ចាប់ទីផ្សារដទៃ (Video inside)

05-09-2025 12:17

(ភ្នំពេញ)៖ ថ្លែងក្នុងកម្មវិធី FRESH BUSINESS លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ទីផ្សារអាមេរិកគឺជាទីផ្សារធំមួយ ដែលកម្ពុជាត្រូវរក្សាឱ្យបាន ​ខណៈកម្ពជាបន្តខិតខំបង្កើនការផលិតទំនិញផ្សេងទៀត សម្រាប់ចាប់ទីផ្សារដទៃ។

លោកបានបន្ដថា បច្ចុប្បន្ននេះកម្ពុជាប្រើប្រាស់កម្លាំងពលកម្ម បង្កើតការងារដល់បងប្អូន ដែលមានចំណេះដឹងមានកម្រិត ជួយសេដ្ឋកិច្ចរីកមច្រើន ដោយបានផលិតទំនិញដូចជា សម្លៀកបំពាក់, ស្បែកជើងជាដើម ដែលមិនត្រូវការជំនាញខ្ពស់នោះ ហើយរបស់ទាំងនេះ ត្រូវបានទិញដោយទីផ្សារដែលមិនផលិតដូចជា សហរដ្ឋអាមេរិកជាដើម។

សហរដ្ឋអាមេរិក មិនមែនទិញសម្លៀកបំពាក់តែពីប្រទេសកម្ពុជានោះទេ តែបានទិញពីបណ្ដាប្រទេសដទៃជាច្រើនទៀត ព្រោះសហរដ្ឋអាមេរិក មានតម្រូវការខ្ពស់ចំពោះការប្រើប្រាស់ និងការមិនប្រើប្រាស់ឡើងវិញ សម្រាប់ប្រជាជនប្រមាណ ៣០០លាននាក់ ដូច្នេះទីផ្សារសហរដ្ឋអាមេរិកជាទីផ្សារធំមួយ ដែលកម្ពុជាត្រូវតែរក្សា។

ចំណែកទីផ្សារដទៃទៀតសម្រាប់ទំនិញកម្ពុជា កម្ពុជាត្រូវបានចាត់ទុកជាប្រទេសផលិត ផលិតផលកសិកម្មសម្រាប់ជាស្បៀង ដូច្នេះអង្ករកម្ពុជា បានជំរុញក្នុងការផលិតនាំចេញស្វាយចន្ទី, ដំឡូងមី ដែលប្រឹងប្រែងកែច្នៃឲ្យចេញជាផលិតផលផ្សេងៗ, ពោត, សណ្ដែក, បន្លែ, ផ្លែឈើនានា ផលិតផលវារីវប្បកម្ម ការចិញ្ចឹមសត្វយកសាច់ជាដើម គឺកម្ពុជាព្យាយាមប្រឹងប្រែងជំរុញ ដើម្បីឲ្យជំហរជាក់លាក់មួយក្នុងទីផ្សារ រឹងមាំសម្រាប់ទីផ្សារ ធ្វើយ៉ាងណាឲ្យគេទទួលស្គាល់ និងមានទំនុកចិត្ត៕

សូមស្តាប់ការលើកឡើងរបស់លោក ប៉ែន សុវិជាតិ៖