អ្នកកនាំពាក្យពាណិជ្ជកម្ម៖ កម្ពុជា និងចិន មានគម្រោងបង្កើតសួនឧស្សាហកម្មមួយ ដើម្បីនាំយកឧស្សាហកម្មដែលចិនមាន មកបង្កើតឱ្យមាននៅកម្ពុជាដែរ

05-09-2025 12:54

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា នាពេលខាងមុខ កម្ពុជានិងចិន មានគម្រោងបង្កើតសួនឧស្សាហកម្មមួយ ដោយសួននេះនឹងនាំយកឧស្សាហកម្មប្រើប្រាស់បច្ចេកវិទ្យាដែលចិនមាន មកបង្កើតឱ្យមាននៅកម្ពុជាដែរ ដែលជាឱកាសសម្រាប់កម្ពុជាប្រែក្លាយឧស្សាហកម្មកម្រិតមធ្យម ទៅជាឧស្សាហកម្មកម្រិតខ្ពស់

លោកមានប្រសាសន៍ថា ចិននគឺជាប្រទេសដែលមានការផលិតទំនិញគ្រប់ប្រភេទ រហូតឈានដល់ការផលិតយន្តហោះ។ តាមរយៈសហការជាមួយចិននេះ នឹងជំរុញឱ្យកម្ពុជាក្លាយជាប្រទេសដែលមានឧស្សាហកម្មជឿនលឿន ដោយសួនឧស្សាហកម្មនេះ នឹងមានគម្រោងបង្កើតនូវចង្កោមឧស្សាហកម្មកម្រិតមធ្យម ហើយឈានទៅប្រែក្លាយទៅជាឧស្សាហកម្មកម្រិតខ្ពស់។ ដូច្នេះនឹងអាចជំរុញឱ្យកម្ពុជាជាប្រទេសមានឧស្សាហកម្មជឿនលឿននៅពេលខាងមុខ។

លោក ប៉ែន សុវិជាតិ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ផលប្រយោជន៍សេដ្ឋកិច្ចនៃការដាក់ពន្ធថ្មី ១៩%របស់អាមេរិកមកលើកម្ពុជា»។

សូមស្តាប់ការពន្យល់បន្ថែមរបស់លោកដូចតទៅ៖