កម្ពុជាបាននិងកំពុងជំរុញការផលិតទំនិញចម្រុះ សម្រាប់ជំនួសទំនិញនាំចូលជាបណ្តើរៗ ប៉ុន្តែត្រូវការការជួយគាំទ្រពីអ្នកប្រើប្រាស់ក្នុងស្រុក
05-09-2025 12:57
(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ជាបណ្តើរៗ ក្រុមហ៊ុនឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បាននិងកំពុងខិតខំក្នុងការផលិតទំនិញថ្មីៗបន្ថែមទៀត ដើម្បីជំនួសទំនិញនាំចូលពីក្រៅប្រទេស។
លោកលើកឡើងថា បើទោះបីជាការផលិត មិនអាចជំនួសការនាំចូលទាំងស្រុងបានក៏ដោយ ប៉ុន្តែនឹងអាចបំពេញបាននូវកង្វះមួយចំនួន ដោយការផលិតនេះ នឹងមិនប្រើប្រាស់ថ្លៃដើមខ្ពស់ពេក ហើយអាចមានភាពប្រកួតប្រជែងជាមួយនឹងទំនិញនាំចូល។
ប៉ុន្តែយ៉ាងនេះក្តី កិច្ចការនេះសម្រេចទៅបាន ទាល់តែមានការចូលរួមគាំទ្រពីអ្នកប្រើប្រាស់ក្នុងស្រុក ដែលមានចំណង់ចំណូលចិត្តក្នុងការប្រើប្រាស់ទំនិញក្នុងស្រុក។ ដូច្នេះហើយបានជាក្រសួងពាណិជ្ជកម្មរៀបចំយុទ្ធនាការទិញផលិតផលក្នុងស្រុក។ ហើយនៅពេលចុងឆ្នាំខាងមុខនេះ ក្រសួងក៏នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ ដើម្បីឱ្យសាធារណជនបានឈ្វេងយល់ និងដឹងពីមុខទំនិញដែលកម្ពុជាបានផលិតផងដែរ។
លោក ប៉ែន សុវិជាតិ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ផលប្រយោជន៍សេដ្ឋកិច្ចនៃការដាក់ពន្ធថ្មី ១៩%របស់អាមេរិកមកលើកម្ពុជា»។
សូមស្តាប់ការពន្យល់បន្ថែមរបស់លោកដូចតទៅ៖