ឧកញ៉ា កែវ មុំ៖ បញ្ហាតម្លៃនៅតែជាបញ្ហាប្រឈម ដែលធ្វើឱ្យផលិតខ្មែរ ពិបាកប្រកួតប្រជែងជាមួយទំនិញនាំចូល ទោះបីមានគុណភាព និងរសជាតិល្អជាងគេក៏ដោយ (Video inside)

12-09-2025 13:22

(ភ្នំពេញ)៖ ឧកញ៉ា កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុននំស្រួយលីលី បានគូសបញ្ជាក់ថា បញ្ហាថ្លៃនៅតែជាបញ្ហាប្រឈមមួយ ដែលធ្វើឱ្យផលិតខ្មែរ ពិបាកប្រកួតប្រជែងជាមួយទំនិញនាំចូល បើទោះបីជាទំនិញកម្ពុជាមានគុណភាព និងរសជាតិល្អជាងគេក៏ដោយ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា កែវ មុំ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការ​ជំរុញផលិតកម្ម កម្ពុជាជំនួសទំនិញនាំចូល» ក្នុងកម្មវិធី FRESH BUSINESS។

ឧកញ៉ា កែវ មុំ បានបញ្ជាក់យ៉ាងដូច្នេះថា «​ផលិតផលរបស់ខ្មែរ ដែលផលិតដោយកូនខ្មែរ បើនិយាយលើគុណភាពគឺល្អ អាចប្រកួតប្រជែងទីផ្សារ ជាមួយនឹងផលិតផលដទៃ ប៉ុន្ដែយើងមិនអាចប្រកួតជាមួយគេទៅលើតម្លៃ»

បន្ថែមពីនោះទៀត ឧកញ៉ា កែវ មុំ បានលើកឡើងថា ចំពោះតម្លៃ ដោយសារពលរដ្ឋខ្មែរមួយចំនួន នៅមានកម្រិតនៅឡើយក្នុងការផលិត ដែលភាគច្រើនផលិតដោយដៃ ឬក៏ផលិតដោយម៉ាស៊ីនពាក់កណ្ដាលសម្រេច ដែលធ្វើឲ្យការផលិតមានកម្រិតតិច ធ្វើឲ្យថ្លៃដើម មានតម្លៃថ្លៃជាងផលិតផលនាំចូល៕

សូមស្តាប់ការលើកឡើងទាំងស្រុងរបស់ឧកញ៉ា កែវ មុំ៖