អ្នកជំនួញផលិតចំណីអាហារ៖ សន្ទុះគាំទ្រផលិតផលក្នុងស្រុក ទោះបីសហគ្រាសមួយចំនួនបង្កើនម៉ោងផលិតក៏ដោយ ប៉ុន្ដែនៅតែមិនទាន់គ្រប់តម្រូវការលើទីផ្សារ (Video inside)
12-09-2025 13:25
(ភ្នំពេញ)៖ ឧកញ៉ា កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុននំស្រួយលីលី បានលើកឡើងថា បើទោះបីជាបច្ចុប្បន្ននេះ សហគ្រាសមួយចំនួន បានបង្កើនម៉ោងផលិតរបស់ខ្លួនក៏ដោយ ប៉ុន្តែនៅតែមិនទាន់គ្រប់ តម្រូវការនៅលើទីផ្សារនៅឡើយទេ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា កែវ មុំ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការជំរុញផលិតកម្ម កម្ពុជាជំនួសទំនិញនាំចូល» ក្នុងកម្មវិធី FRESH BUSINESS។
ឧកញ៉ា កែវ មុំ បានបញ្ជាក់យ៉ាងដូច្នេះថា «ទោះបីជាយើងថែមម៉ោង ឬក៏យើងផលិតដល់២៤ម៉ោងយ៉ាងណាក៏ដោយ យើងសង្កេតឃើញថា នៅតែខ្វះខាតចំពោះតម្រូវការទីផ្សារ យើងមើលឃើញថា តម្រូវការទីផ្សារ គឺធំធេងមែនទែន»៕
សូមស្តាប់ការលើកឡើងទាំងស្រុង របស់ឧកញ៉ា កែវ មុំ៖