ឧកញ៉ា កែវ មុំ៖ សហគ្រាសកម្ពុជាក៏នៅតែមានឱកាសវិនិយោគលើការកែច្នៃ និងផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ទោះបីជាបន្តមានការហូរចូលទំនិញពីថៃ និងជឿថាការគាំទ្រមិនដូចពីមុនឡើយ (Video inside)
12-09-2025 13:28
(ភ្នំពេញ)៖ ឧកញ៉ា កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុននំស្រួយលីលី បានលើកឡើងថា កម្ពុជានៅតែមានឱកាសវិនិយោគលើការកែច្នៃ និងផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក បើទោះបីជាបន្តមានការហូរចូលទំនិញពីថៃ។
បន្ថែមលើសពីនេះឧកញ៉ាជឿថា ការគាំទ្រផលិតថៃមិនដូចមិនឡើយ ព្រោះប្រជាជនកម្ពុជាមានការឈឺចាប់ ចំពោះអ្វីដែលបានកើតឡើង ពិសេសក្នុងផ្ទុះការឈ្លានពានព្រំដែនកម្ពុជា ពីសំណាក់យោធាថៃ។
ការលើកឡើងរបស់ឧកញ៉ា កែវ មុំ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការជំរុញផលិតកម្ម កម្ពុជាជំនួសទំនិញនាំចូល»។
ឧកញ៉ា កែវ មុំ បានថ្លែងថា ជាការពិតបន្ទាប់ពីមានបញ្ហាកន្លងមកនេះ ការគាំទ្រនូវផលិតផលនាំចូលអាចនឹងមិនមានច្រើនដូចមុននោះទេ ព្រោះបងប្អូនមានជំនឿជាក់ ក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុកច្រើន ដែលនេះជាកត្តាមួយជួយរុញឲ្យបងប្អូនដែលផលិតមានជំនឿចិត្តហើយ នឹងងាកមកផលិតក្នុងស្រុកបានច្រើន។
សូមស្តាប់ការលើកឡើងរបស់ឧកញ៉ា កែវ មុំ៖