អ្នកជំនួញផលិតចំណីអាហារ៖ កម្ពុជាគួរតែមានការពង្រឹងលើការត្រួតពិនិត្យភូតគាមអនាម័យ ដើម្បីការពារការហូរចូលទំនិញគ្មានគុណភាព និងដើម្បីការពារអ្នកប្រើប្រាស់ក្នុងស្រុក (Video inside)

12-09-2025 13:31

(ភ្នំពេញ)៖ ឧកញ៉ា កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុននំស្រួយលីលី បានលើកឡើងថា កម្ពុជាគួរតែមានការពង្រឹងលើការត្រួតពិនិត្យភូតគាមអនាម័យ ដើម្បីការពារការហូរចូលទំនិញគ្មានគុណភាព និងអ្នកផលិតក្នុងស្រុក។

ឧកញ៉ា កែវ មុំ បានថ្លែងឲ្យដឹងថា ការនាំចូលទំនិញនៅតែមាន ព្រោះកម្ពុជាមិនអាចបិទការនាំចូលទិញពីប្រទេសណាបានឡើយ ប៉ុន្ដែក្នុងការនាំចូលទំនិញនេះកម្ពុជា គួរតែមានការពង្រឹងលើការត្រួតពិនិត្យភូតគាមអនាម័យ ដើម្បីការពារការហូរចូលទំនិញគ្មានគុណភាព និងអ្នកផលិតក្នុងស្រុក។

ឧកញ៉ា កែវ មុំ បានបញ្ជាក់បន្ថែមថា ការពង្រឹងការត្រួតពិនិត្រទំនិញនាំចូលនេះជារឿងសំខាន់ណាស់ ដែលពុំគួររំលងបានឡើយ ជាក់ស្ដែងដូចនំស្រួយលីលីរបស់កម្ពុជា ដែលបាននាំចូលទៅកាន់បណ្ដាប្រទេសផ្សេងៗ ក៏គេទាមទារការត្រួតពិនិត្រផងដែរ នេះជារឿងល្អ ព្រោះនេះជាការពង្រឹងនូវសុវត្ថិភាពចំណីអាហារ៕

សូមស្តាប់ការលើកឡើងទាំងស្រុង របស់ឧកញ៉ា កែវ មុំ៖