ឧកញ៉ា កែវ មុំ យល់ឃើញថា សហគ្រាសខ្នាតមីក្រូ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតែមានការព្រួយបារម្ភក្នុងការចុះបញ្ជី និងលើកទឹកចិត្តឱ្យចងក្រងជាសមាគម ដើម្បីមានឱកាសពង្រីកអាជីវកម្ម (Video inside)
12-09-2025 13:40
(ភ្នំពេញ)៖ កញ៉ា កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុននំស្រួយលីលី យល់ឃើញថា សហគ្រាសខ្នាតមីក្រូ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងប្រទេសកម្ពុជា នៅតែមានការព្រួយបារម្ភក្នុងការចុះបញ្ជី ដោយគិតថាមានាការស្មុគស្មាញ និងមានឱ្យតម្រូវឱ្យបំពេញការតាព្វកិច្ចពន្ធជាដើម។
ទោះជាយ៉ាងណា ឧកញ៉ា កែវ មុំ លើកទឹកចិត្តដល់សហគ្រាសខ្នាតតូចចូលជាសមាជិកសមាគមនានា ដើម្បីស្វែងយល់បន្ថែមពីឱកាសពង្រីកអាជីវកម្ម និងងាយស្រួលទទួលបានកម្ចី ព្រមទាំងការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសផងដែរ។
ការលើកឡើងរបស់ឧកញ៉ា កែវ មុំ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការជំរុញផលិតកម្ម កម្ពុជាជំនួសទំនិញនាំចូល»។
សូមស្តាប់ការលើកឡើងរបស់ឧកញ៉ា កែវ មុំ៖