ក្រសួងពាណិជ្ជកម្មកំពុងរៀបចំក្រមសីលធម៌ សម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីផ្តល់ទំនុកចិត្តរវាងអ្នកលក់ និងអ្នកទិញ (Video inside)

14-09-2025 16:29

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងឲ្យដឹងថា ក្រសួងពាណិជ្ជកម្មកំពុងរៀបចំក្រមសីលធម៌ សម្រាប់ការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីកសាងក៏ដូចជាផ្ដល់សុវត្ថិភាពទំនុកចិត្តវាងអ្នកលក់ និងអ្នកទិញតាមប្រព័ន្ធអនឡាញ។

លោក ប៉ែន សុវជាតិ បានថ្លែងថា ការប្រើប្រាស់បច្ចេកវិទ្យាទំនើប បានចូលរួមជំរុញការលក់ដូរទំនិញតាមទីផ្សារអនឡាញ និងផ្សព្វផ្សាយអំពីទំនិញ Made in Cambodia ឲ្យបានទូលំទូលាយ។ ទោះយ៉ាងណា បច្ចុប្បន្ននេះកម្ពុជាបានប្រើប្រាស់បច្ចេកវិទ្យាទំនើបហើយ ប៉ុន្ដែការលក់ដូរតាមប្រព័ន្ធអនឡាញ នៅតែមានមន្ទិលសង្ស័យ លើភាពសុចរិតនៃអាជីវកម្មជាដើម។

លោក ប៉ែន សុវជាតិ បានបញ្ជាក់បន្ថែមថា «ដើម្បីបញ្ចៀសនូវបញ្ហាទាំងនេះ ក្រសួងពាណិជ្ជកម្មកំពុងរៀបចំនូវក្រមសីលធម៌ សម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីផ្តល់ទំនុកចិត្តរវាងអ្នកលក់ និងអ្នកទិញ ដែលមានន័យថា កាលណាអ្នកលក់ប្រតិបត្តិតាមក្រមសីលធម៌ត្រឹមត្រូវនោះអ្នកទិញនឹងមានទំនុកចិត្ត ការមានទំនុកចិត្តនេះហើយ ដែលជំរុញឆ្ពោះនូវការពង្រីកអាជីវកម្ម»