FRESH BUSINESS: កិច្ចពិភាក្សា ស្តីពី «យន្តការ​លើកកម្ពស់ជីវភាពកសិករ តាមរយៈកំណើន​នាំ​ចេញអង្ករកម្ពុជា» សូមរង់ចាំទស្សនា នៅល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ!

17-09-2025 12:05

(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ Fresh Business បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «យន្តការ​លើកកម្ពស់ជីវភាពកសិករ តាមរយៈកំណើន​នាំ​ចេញអង្ករកម្ពុជា»ដែលកិច្ចពិភាក្សានេះ វាគ្មិនគឺ៖ ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា សម្របសម្រួលកម្មវិធីដោយ លោក អាន ស៊ីថាវ។

សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Business នៅវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍នេះ ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕