តើវិស័យស្រូវអង្ករកម្ពុជាត្រូវត្រៀមខ្លួនបែបណា សម្រាប់ទីផ្សារអឺរ៉ុប នៅពេលកម្ពុជាត្រៀមចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ឆ្នាំ២០២៩? (Video inside)
19-09-2025 14:52
(ភ្នំពេញ)៖ ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ខណៈកម្ពុជាត្រៀមចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច(LDC)ឆ្នាំ២០២៩ខាងមុខនេះ អាចនឹងធ្វើឱ្យកម្ពុជា លែងទទួលបានការអនុគ្រោះពន្ធ EBA លើការនាំចូលអង្ករទៅកាន់ទីផ្សារអឺរ៉ុបបន្តទៀត ដូច្នេះកម្ពុជា ត្រូវតែរៀបចំយន្តការមួយចំនួន ដើម្បីធ្វើឱ្យអង្ករកម្ពុជានៅតែមានតម្លៃប្រកួតប្រជែង ជាមួយអង្ករប្រទេសជិតខាងដែលនាំទៅទីផ្សារអឺរ៉ុបដូចគ្នា។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា សហភាពអឺរ៉ុប អាចនឹងដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជានៅឆ្នាំ២០២៩ បន្ទាប់ពីកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ឬគេអាចនឹងបន្តឱ្យ២ឆ្នាំបន្ថែមទៀត រហូតដល់ឆ្នាំ២០៣១។ ដូច្នេះកម្ពុជាត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការប្រណាំប្រជែងជាមួយទីផ្សារផ្សេងៗ។ លោកលើកឡើងថា យន្តការមួយចំនួនដែលត្រូវធ្វើនោះ គឺការកាត់បន្ថយថ្លៃដើម ទាំងទៅលើការដាំដុះ និងការកិនកែច្នៃជាដើម ដើម្បីធ្វើឱ្យអង្ករកម្ពុជាកាន់តែមានតម្លៃប្រកួតប្រជែង។
ជាមួយគ្នានេះ អ្នកផលិតកែច្នៃទាំងអស់ ក៏ត្រូវពង្រឹងស្ដង់ដារការដាំដុះ និងការកិនកែច្នៃ ទៅតាមការតម្រូវរបស់ទីផ្សារអន្តរជាតិ ដើម្បីចាប់យកទីផ្សារថ្មីៗ បន្ថែមទៀត។
ការលើកឡើងរបស់លោកប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «យន្តការ លើកកម្ពស់ជីវភាពកសិករ តាមរយៈកំណើន នាំ ចេញអង្ករកម្ពុជា»៕
សូមស្ដាប់ការលើកឡើងរបស់លោកប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាទាំងស្រុង៖