FRESH BUSINESS: កិច្ចពិភាក្សា ស្តីពី «ការអភិវឌ្ឍវិស័យបញ្ជូនទំនិញ និងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ទំនិញនៅកម្ពុជា» សូមរង់ចាំទស្សនានៅល្ងាចថ្ងៃព្រហស្បតិ៍នេះ
24-09-2025 15:50
(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ Fresh Business បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ការអភិវឌ្ឍវិស័យបញ្ជូនទំនិញ និងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ទំនិញនៅកម្ពុជា»ដែលកិច្ចពិភាក្សានេះ វាគ្មិនគឺ៖លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា សម្របសម្រួលកម្មវិធីដោយ លោក អាន ស៊ីថាវ។
សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Business នៅវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍នេះ ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕