នៅសល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះ ការប្រកាស និងបង់ប្រាក់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ នឹងត្រូវផុតកំណត់
25-09-2025 09:22
(ភ្នំពេញ)៖ នៅសល់តែប្រមាណ ៥ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺថ្ងៃទី៣០ ខែកញ្ញាខាងមុខនេះ ពន្ធលើអចលនទ្រព្យសម្រាប់ ឆ្នាំ២០២៥ នឹងត្រូវផុតកំណត់ ដូច្នេះម្ចាស់អចលនទ្រព្យ ដែលខកខានមិនបានបំពេញកាតព្វកិច្ចប្រកាស និងបង់ប្រាក់ពន្ធលើអចលនទ្រព្យបានទាន់ពេលវេលានឹងត្រូវ ទទួលរងនូវទណ្ឌកម្មរដ្ឋបាលស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ចំពោះអចលនទ្រព្យដែលបានចុះបញ្ជី និង/ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួនរួចរាល់អាចប្រកាស និងបង់ប្រាក់ពន្ធបានទាំងផ្ទាល់ និងអនឡាញតាមរយៈមធ្យោបាយណាមួយ ក៏បានរបស់អគ្គនាយកដ្ឋានពន្ធដារ ដូចខាងក្រោម៖
* តាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App
* នៅតាមបណ្តាធនាគារពាណិជ្ជ ឬសាខាធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ
* នៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ៕