FRESH BUSINESS: កិច្ចពិភាក្សា ស្តីពី «ការ​អភិវឌ្ឍ​វិស័យ​​បញ្ជូន​ទំនិញ​​ និង​ការ​គ្រប់គ្រង​ខ្សែ​ច្រវាក់ផ្គត់ផ្គង់ទំនិញនៅ​កម្ពុជា» សូមរង់ចាំទស្សនានៅល្ងាចថ្ងៃព្រហស្បតិ៍នេះ

25-09-2025 14:21

(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ Fresh Business បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ការ​អភិវឌ្ឍ​វិស័យ​​បញ្ជូន​ទំនិញ​​ និង​ការ​គ្រប់គ្រង​ខ្សែ​ច្រវាក់ផ្គត់ផ្គង់ទំនិញនៅ​កម្ពុជា»ដែលកិច្ចពិភាក្សានេះ វាគ្មិនគឺ៖លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា សម្របសម្រួលកម្មវិធីដោយ លោក អាន ស៊ីថាវ។

សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Business នៅវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍នេះ ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕