CYBER SECURITY: កម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» លើប្រធានបទ៖ «ការប្រើប្រាស់ប័ណ្ណឥណទាន (Credit Cards) ប្រកបដោយការទទួលខុសត្រូវ និងមានសុវត្ថិភាព» សូមរង់ចាំទស្សនា នៅល្ងាចថ្ងៃសុក្រនេះ !

25-09-2025 14:27

(ភ្នំពេញ)៖ នៅថ្ងៃសុក្រសប្តាហ៍នេះ កម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» បានរៀបចំកិច្ចពិភាក្សាមួយក្រោមប្រធានបទ ស្តីពី «ការប្រើប្រាស់ប័ណ្ណឥណទាន (Credit Cards) ប្រកបដោយការទទួលខុសត្រូវ និងមានសុវត្ថិភាព» ដែលកិច្ចពិភាក្សានេះ វាគ្មិនគឺ៖ លោក តឹក សុផល នាយកផ្នែកអភិវឌ្ឍអាជីវកម្មនៅក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំប្រទេសកម្ពុជា និងសម្របសម្រួលកម្មវិធីដោយលោក អាន ស៊ីថាវ ដែលកម្មវិធីនេះ គាំទ្រដោយសមាគមធនាគារនៅកម្ពុជា។

សូមរង់ចាំទស្សនាកម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» នៅវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃសុក្រ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕