អ្នកជំនាញ៖ ការបន្ធូរបន្ថយនិតិវិធីការនាំចូលវត្ថុធាតុដើម សម្រាប់ SMEs ជាផ្នែកមួយ ជួយជំរុញការផលិតក្នុងស្រុកឲ្យកាន់តែខ្លាំង (Video inside)
26-09-2025 15:15
(ភ្នំពេញ)៖ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានលើកឡើងថា ការបន្ធូរបន្ថយនិតិវិធី ដល់ការនាំចូលវត្ថុធាតុដើមមួយចំនួន សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) គឺជាផ្នែកមួយ ជួយជំរុញឱ្យការផលិតក្នុងស្រុក ឱ្យកាន់តែខ្លាំងជាងមុន។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក ជា ចាន់ដារ៉ា អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការអភិវឌ្ឍវិស័យបញ្ជូនទំនិញ និងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
លោក ជា ចាន់ដារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីធ្វើបានល្អ យើងបន្ធូរបន្ថយ ឬក៏កាត់ទម្រង់មួយចំនួន ដើម្បីឲ្យខាងផ្នែក សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលមានតម្រូវការចាំបាច់ អាចធ្វើការនាំចូលទំនិញណា ដែលមានភាពងាយស្រួល ដើម្បីឲ្យទំនិញនោះ កាន់តែមានគុណភាព ក្នុងការចែកចាយលើទីផ្សារ»។
បន្ថែមពីនោះទៀត លោក ជា ចាន់ដារ៉ា បានលើកឡើងថា ការខិតខំប្រឹងប្រែង របស់សហគ្រាសធុនតូច និងមធ្យម មានសារៈសំខាន់ណាស់ ដែលត្រូវយកចិត្ដទុកដាក់បំផុត ដែលធ្វើយ៉ាងណាឲ្យ SMEs មានឱកាសក្នុងការផលិតជាក់ស្ដែងនៅក្នុងស្រុក និងការនាំចូលវត្ថុធាតុដើមមួយចំនួន៕
សូមស្តាប់ការលើកឡើងទាំងស្រុង របស់លោក ជា ចាន់ដារ៉ា៖