អ្នកជំនាញ៖ ការខិតខំប្រឹងប្រែងរបស់​រដ្ឋាភិបាល​ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ទឹក និងអាកាស រួមចំណែកយ៉ាងច្រើនដល់ការកាត់បន្ថយថ្លៃដឹកជញ្ជូន និងថ្លៃដើមទំនិញ (Video inside)

26-09-2025 15:17

(ភ្នំពេញ)៖ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានលើកឡើងថា ការខិតខំប្រឹងប្រែងរបស់​រដ្ឋាភិបាល​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ទឹក និងអាកាស បានរួមចំណែកយ៉ាងច្រើនដល់ការកាត់បន្ថយថ្លៃដឹកជញ្ជូន និងថ្លៃដើមទំនិញ ដែលនេះជាការខិតខំមួយ ក្នុងការជួយសម្រួលដល់វិស័យឯកជនយ៉ាងច្រើន។

ការលើករបស់លោក ជា ចាន់ដារ៉ា ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ការ​អភិវឌ្ឍ​វិស័យ​​បញ្ជូន​ទំនិញ​​ និង​ការ​គ្រប់គ្រង​ខ្សែ​ច្រវាក់ផ្គត់ផ្គង់នៅ​កម្ពុជា»

លោក ជា ចាន់ដារ៉ា បានថ្លែងឲ្យដឹងថា «បច្ចុប្បន្ននេះយើងបានឃើញពីសមិទ្ធផលជាក់ស្ដែងរបស់រាជរដ្ឋាភិបាល ដោយមានស្ពាន, ហេដ្ឋារចនាសម្ព័ន្ធ ព្រលានយន្ដហោះ ព្រែកជីនហ្វូណន, កំពង់ផែទឹកជ្រៅដែលកំពុងសាងសងនេះជាដើម។ ទាំងនេះគឺជាហេដ្ឋារចនាសម្ព័ន្ធ ដែលរាជរដ្ឋាភិបាលបាន និងកំពុងធ្វើ និងគិតគូរយ៉ាងច្បាស់លាស់លើចក្ខុវិស័យវែងឆ្ងាយ»

លោកបានបន្ថែមថា កត្តាសម្រេចបានទាំងអស់នេះ បានទាក់ទាញអ្នកវិនិយោគមកកម្ពុជា តាមរយៈការចូលមកវិនិយោគបង្កើតរោងចក្រ, សហគ្រាស, វិនិយោគផ្សេងៗនៅកម្ពុជា។ មិនថាបច្ចុប្បន្ន ឬអនាគតទេ គឺត្រូវតែធ្វើបន្ដបន្ទាប់ទៀត។ ក្នុងនាមសមាគមបន្ទាប់ពីបានឃើញ និងបានចូលរួមជាមួយរាជរដ្ឋាភិបាល ជួយដល់សេដ្ឋកិច្ចកម្ពុជា ធ្វើយ៉ាងណាឲ្យរីកចម្រើនកាន់តែខ្លាងក្លាបន្ថែមទៀត៕

សូមស្តាប់ការលើកឡើងរបស់លោក ជា ចាន់ដារ៉ា៖