* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកជំនាញដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់៖ កម្ពុជាមិនអាចបិទការនាំចូលទំនិញពីប្រទេសគេបានទេ តែត្រូវពង្រឹងគុណភាពផលិត ដើម្បីដណ្តើមចំណែកទីផ្សារ និងចំណាប់អារម្មណ៍អ្នកប្រើប្រាស់ក្នុងស្រុក (Video inside)

26-09-2025 15:27

(ភ្នំពេញ)៖ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានមានប្រសាសន៍ថា ស្របពេលដែលកម្ពុជា ប្រកាន់ភ្ជាប់នូវរបបទីផ្សារសេរី និងជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កម្ពុជាមិនអាចទៅបិទការនាំចូលទំនិញរបស់ប្រទេសគេបាននោះទេ តែអ្វីដែលអ្នកផលិតនៅកម្ពុជាត្រូវធ្វើ គឺពង្រឹងសមត្ថភាពផលិតរបស់ខ្លួនឱ្យខ្លាំង ដើម្បីដណ្តើមចំណែកទីផ្សារ និងចំណាប់អារម្មណ៍អ្នកប្រើប្រាស់ក្នុងស្រុក។

លោកបានលើកឡើងថា ស្របពេលដែលពលរដ្ឋខ្មែរ កំពុងងាកមកគាំទ្រទំនិញក្នុងស្រុក អ្នកផលិតទាំងអស់ ជាពិសេស SME ត្រូវតែពង្រឹងគុណភាពនៃការផលិតរបស់ខ្លួនឱ្យបានកាន់តែល្អ។ នៅពេលដែលទំនិញក្នុងស្រុកមានគុណភាព មានតម្លៃសមរម្យ ពេលនោះទោះបីជាទំនិញពីប្រទេសណានាំចូលមកកម្ពុជាក៏ដោយ ក៏មិនអាចប្រកួតប្រជែងឈ្នះទំនិញកម្ពុជាបានដែរ។

តែយ៉ាងណា លោកចង់ឱ្យស្ថាប័នពាក់ព័ន្ធ ផ្តល់ការសម្រួលការនាំចូលវត្ថុធាតុដើម និងគ្រឿងបរិក្ខាផលិតឱ្យបានកាន់តែស្រួលជាងមុន និងកាត់បន្ថយនិតិវិធីស្មុគ្រស្មាញមួយចំនួន ដើម្បីលើកទឹកចិត្តឱ្យពួកគាត់មានលទ្ធភាពផលិតបានកាន់តែច្រើនជាងមុន។

លោក ជា ចាន់ដារ៉ា លើកឡើងដូចនេះធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS​ ​ពិភាក្សាលើប្រធានបទ៖ «ការ​អភិវឌ្ឍ​វិស័យ​​បញ្ជូន​ទំនិញ​​ និង​ការ​គ្រប់គ្រង​ខ្សែ​ច្រវាក់ផ្គត់ផ្គង់នៅ​កម្ពុជា»៖

សូមស្តាប់ការពន្យល់បន្ថែមរបស់ លោក ជា ចាន់ដារ៉ា៖ ​