* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

យល់ដឹងពីជំនួញ៖ អ្នកជំនាញថា ប្រសិនបើកម្ពុជាអនុវត្តការប្រមូលផ្តុំទំនិញចម្រុះ សម្រាប់នាំចេញ​ដូចប្រទេសចិនបាន ​នោះការនាំចេញទំនិញរបស់ SME កម្ពុជានឹងកាន់តែល្អប្រសើរ (Video inside)

28-09-2025 08:55

(ភ្នំពេញ)៖ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានលើកឡើងពីគំរូនៃការនាំចេញទំនិញរបស់ប្រទេសចិន ដែលកម្ពុជាគួរតែអនុវត្តតាម ដើម្បីជំរុញការនាំចេញបានកាន់តែច្រើន និងជួយដល់សហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជាឱ្យកាន់តែរីកចម្រើន។​

លោកបានពន្យល់ថា ​ការនាំចេញទំនិញ​ពីប្រទេសចិនមកកម្ពុជា គឺអាចគេអាចប្រមូលផ្តុំ​ ទំនិញចម្រុះ ដាក់​បញ្ចូលគ្នាតែមួយទូកុងតឺន័រ ​ដឹកនាំចូលកម្ពុជា ហើយយកមកបែកចែកឱ្យម្ចាស់ផ្សេងៗគ្នា​ជាច្រើននាក់ ទៅតាមការបញ្ជាទិញ និងក្រុមហ៊ុនដឹកនាំជញ្ជូន។​ ការធ្វើបានបែបនេះ ​ទំនិញចិន​មានលទ្ធភាពនាំចូលមកកម្ពុជាបានយ៉ាងច្រើន ដែលក្នុងមួយខែ អាចនាំចូលមករាប់ពាន់ទូកុងតឺន័រ។

ប៉ុន្តែយ៉ាងណាមិញ ​កម្ពុជាមិនទាន់អាចធ្វើបានឡើយ។ លោកថា ប្រសិនបើ SME នៅកម្ពុជាអាចប្រមូលនូវទំនិញផ្សេងៗពីម្ចាស់ផ្សេងគ្នា ដាក់តែមួយទូនាំចេញដូចគេ ហើយយកទៅចែកចាយដល់មនុស្សផ្សេងៗគ្នាបានដូចគ្នា អាចនឹងជំរុញឱ្យការនាំចេញប្រសើរឡើង។ បើធ្វើបានមែននោះ ការផលិតរបស់ SME នឹងមានដំណើរការល្អ ដែលរួមចំណែកជួយដល់សេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន និងមានលទ្ធភាពកាន់តែខ្ពស់ក្នុងការផលិតសម្រាប់នាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក។

លោកបានសង្កត់ធ្ងន់ថា «ខ្ញុំគិតថា គួរតែគិតចំពោះថាតើកម្ពុជាអាចធ្វើបានដូចគេ យើងអាចបញ្ចេញម្តង១០០ម្ចាស់ មានតាំងពីទំនិញវេចខ្ចប់ផ្សេងៗ ដូចជាម្រេច ស្ក អង្ករ ជាដើម។ ជាធម្មតា បើគាត់អាចធ្វើបាន គាត់មានការទំនាក់ទំនងពីខាងក្រៅ គេចង់ទិញរបស់គាត់ហើយ ប៉ុន្តែគាត់រកមធ្យោបាយក្នុងការនាំចេញអត់រួច ចឹងទាមទារឱ្យមានការគិតគូរទាំងអស់គ្នាថា ធ្វើយ៉ាងណាឱ្យទំនិញកម្ពុជា អាចនាំចេញទៅខាងក្រៅបាន អាហ្នឹងក៏ជាការចាំបាច់មួយដែរ»។

លោកបញ្ជាក់ថា ការមិនទាន់អាចធ្វើបាននេះ ដោយសារតែនិតិវិធីមួយចំនួន ហេតុដូច្នេះហើយ ទាមទារឱ្យមានការជួយគិតគូរ និងជួយសម្រួលដល់ពួកគាត់ ដើម្បីឱ្យពួកគាត់អាចនាំចេញ​បានដូចគេ៕

សូមស្តាប់ការលើកឡើងរបស់លោក ជា ចាន់ដារ៉ា៖