អ្នកជំនាញពន្យល់ពីភាពខុសគ្នារវាងបណ្ណឥណទាន-Credit Cards និងបណ្ណឥណពន្ធ-Debit Cards ខណៈនិន្នាការប្រើប្រាស់បណ្ណឥណទាននៅកម្ពុជា កំពុងកើនឡើង (Video inside)

28-09-2025 09:20

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធី «ជជែកពីសន្តិសុខសាយប័រ» លើប្រធានបទ៖ «ការប្រើប្រាស់បណ្ណឥណទាន (Credit Cards) ប្រកបដោយការទទួលខុសត្រូវ និងមានសុវត្ថិភាព» លោក តឹក សុផល នាយកផ្នែកអភិវឌ្ឍអាជីវកម្មនៅក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំប្រទេសកម្ពុជា បានពន្យល់ពីអត្ថប្រយោជន៍ និងភាពខុសគ្នារវាងបណ្ណឥណទាន-Credit Cards និងបណ្ណឥណពន្ធ-Debit Cards។

បន្ថែមលើសពីនេះ លោក តឹក សុផល បានបញ្ជាក់ឱ្យដឹងផងដែរថា​ បច្ចុប្ប​ន្ននេះនិន្នាការប្រើប្រាស់បណ្ណឥណទាននៅកម្ពុជាកំពុងកើនឡើង ដោយសារការទូទាត់តាមប្រព័ន្ធឌីជីថលកើនឡើង ការទិញទំនិញ ឬសេវាកម្ម តាមប្រព័ន្ធអនឡាញ ក៏រីកចម្រើនខ្លាំង។

សូមស្តាប់ការពន្យល់របស់លោក តឹក សុផល នាយកផ្នែកអភិវឌ្ឍអាជីវកម្មនៅក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំប្រទេសកម្ពុជា៖