អ្នកជំនាញស្នើឱ្យអ្នកទូទាត់ថ្លៃទំនិញ ឬសេវាកម្មតាមប្រព័ន្ធឌីជីថល ត្រូវពិនិត្យប្រភពឱ្យបានច្បាស់លាស់មុននឹងទូទាត់ ឬអាចបង្កើតបណ្ណនិម្មិត ដែលកំណត់ចំនួនទឹកប្រាក់ចំណាយ (Video inside)

28-09-2025 09:27

(ភ្នំពេញ)៖ លោក តឹក សុផល នាយកផ្នែកអភិវឌ្ឍអាជីវកម្មនៅក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំប្រទេសកម្ពុជា បានស្នើដល់បងប្អូនដែលប្រើបប្រាស់បណ្ណឥណទាន-Credit Cards សម្រាប់ទូទាត់ថ្លៃទំនិញ និងសេវាកម្ម សូមធ្វើការពិនិត្យប្រភពគេហទំព័រ ផេក App លក់ទំនិញឱ្យច្បាស់លាស់ជាមុនសិន ចាំទូទាត់ជាក្រោយ ដើម្បីជៀសវាងការខាតបង់បើសិនមិនទទួលបានទំនិញដូចអ្វីដែលយើងចង់បាន។

បន្ថែមពីនេះ លោកណែនាំឱ្យបង្កើតបណ្ណនិម្មិត ដែលអាចកំណត់ចំនួនទឹកប្រាក់ចំណាយ ក្នុងបណ្ណឥណទាន-Credit Cards របស់បងប្អូន ដោយអាចការពារមិនឱ្យការខាតបង់របស់យើងមានទំហំធំ នៅពេលជួបបញ្ហា។

ការលើកឡើងរបស់ លោក តឹក សុផល ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធី «ជជែកពីសន្តិសុខសាយប័រ» លើប្រធានបទ៖ «ការប្រើប្រាស់បណ្ណឥណទាន (Credit Cards) ប្រកបដោយការទទួលខុសត្រូវ និងមានសុវត្ថិភាព» របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយសមាគមធនាគារនៅកម្ពុជា។

សូមស្តាប់ការលើកឡើងរបស់លោក តឹក សុផល៖