ក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំប្រទេសកម្ពុជា នឹងបន្តសហការជាមួយសមាគមធនាគារនៅកម្ពុជា និងដៃគូពាក់ព័ន្ធ ក្នុងការផ្សព្វផ្សាយការយល់ដឹងពីសុវត្ថិភាពហិរញ្ញវត្ថុ (Video inside)
28-09-2025 09:40
(ភ្នំពេញ)៖ ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង របស់ប្រជាពលរដ្ឋលើចំណេះដឹងហិរញ្ញវត្ថុ ពិសេសការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ លោក តឹក សុផល នាយកផ្នែកអភិវឌ្ឍអាជីវកម្មនៅក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុន ម៉ាស្ទ័រកាត នឹងបន្តសហការជាមួយសមាគមធនាគារនៅកម្ពុជា និងដៃគូពាក់ព័ន្ធ ក្នុងការផ្សព្វផ្សាយការយល់ដឹងពីសុវត្ថិភាព ក្នុងការប្រើប្រាស់បណ្ណឥណទាន-Credit ឱ្យកាន់តែទូលំទូលាយ។
ការលើកឡើងពីផែនការនេះ ក្នុងឱកាសលោកអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធី «ជជែកពីសន្តិសុខសាយប័រ» លើប្រធានបទ៖ «ការប្រើប្រាស់បណ្ណឥណទាន (Credit Cards) ប្រកបដោយការទទួលខុសត្រូវ និងមានសុវត្ថិភាព» របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយសមាគមធនាគារនៅកម្ពុជា។
សូមស្តាប់ការលើកឡើងរបស់លោក តឹក សុផល៖