អ្នកឧកញ៉ា លាង ម៉េង ថ្លែងអំណរគុណចំពោះពលរដ្ឋកម្ពុជា ដែលបានផ្លាស់ប្តូរទម្លាប់ និងងាកមកគាំទ្រផលិតផលក្នុងស្រុក (Video inside)
29-09-2025 20:23
(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង បានថ្លែងអំណរគុណចំពោះពលរដ្ឋខ្មែរ ដែលបានផ្លាស់ប្តូរទម្លាប់ និងងាកមកគាំទ្រផលិតផលក្នុងស្រុក ដើម្បីជំរុញការផលិត និងលើកស្ទួយសេដ្ឋកិច្ចជាតិ។
ក្នុងនាមជាក្រុមហ៊ុនផលិតទំនិញសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក លោករីករាយដែលប៉ុន្មានខែនេះពលរដ្ឋកម្ពុជាបានងាកមកគាំទ្រផលិតផលិតផលខ្មែរ និងផ្លាស់ទម្លាប់ពីការប្រើប្រាស់ផលិតផលបរទេសមកសាកប្រើប្រាស់ផលិតផលក្នុងស្រុក ដែលធ្វើឱ្យពួកគាត់ដឹងថាផលិតផលខ្មែរមានស្តង់ដាគុណភាពមិនចាញ់ផលិតផលក្រៅស្រុកឡើយ ព្រោះការផលិតនៅកម្ពុជាក៏ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ផងដែរ។
សូមស្តាប់ប្រសាសន៍ទាំងស្រុង របស់អ្នកឧកញ៉ា លាង ម៉េង៖