អ្នកនាំពា​ក្យអាកាសចរស៊ីវិល បកស្រាយបន្ថែមជុំវិញករណី​រិះគន់លើជញ្ជីង និងចំណតយានយន្ត នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ ខណៈជិត១ខែ ភ្ញៀចូលទស្សនាជិតកន្លះលាននាក់ (Video inside)

03-10-2025 09:53

(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបកសា្រយបន្ថែមជុំវិញករណីរិះគន់ទៅលើជញ្ជីង និងចំណតយានយន្ត នៅក្នុងអាកាសយានដ្ឋានអន្ដរជាតិតេជោ ខណៈការផ្ទៀងផ្ទាត់ភស្តុតាងបែបវិទ្យាសាស្ត្រនៃការវាស់ក្រិតជញ្ជីងបង្ហាញថា «ជញ្ជីងមានភាពសុក្រឹត និងត្រឹមត្រូវ»

ការបកស្រាយបន្ថែមបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ីន ចាន់សិរីវុត្ថា អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការគ្រប់គ្រងអាកាសយានដ្ឋានកម្ពុជា ប្រកបដោយប្រសិទ្ធភាព» ក្នុងកម្មវិធី FRESH BUSINESS។

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «ការលើកឡើងពីបញ្ហាស៊ីជញ្ជីង នៅអាកាសយានដ្ឋាន យើងបានយកការងារនេះ មកពិនិត្យវិភាគ ហើយក៏បានធ្វើការស្រាវជ្រាវ និងបានបញ្ជាក់នូវភស្ដុតាងតាមវិទ្យាសាស្ដ្រថា «ជញ្ជីង» នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ មានភាពត្រឹមត្រូវ និងសុក្រឹតច្បាស់លាស់»

ដោយឡែកពាក់ព័ន្ធចំពោះរឿងចំណត នៅក្នុងអាកាសយានដ្ឋានអន្ដរជាតិតេជោវិញ ត្រូវបានលោក ស៊ីន ចាន់សិរីវុត្ថា បកស្រាយថា ចំណតនៅក្នុងអាកាសយានដ្ឋាន គឺមានការណែនាំ លើចំណតនីមួយៗ ជាមួយនឹងតម្លៃផ្សេងៗគ្នា ទៅតាមរយៈពេលនីមួយៗ។

បើតាមលោក ស៊ីន ចាន់សិរីវុត្ថា, រយៈពេលជិត១ខែមកនេះ ចាប់តាំងពីអាកាសយានដ្ឋានអន្ដរជាតិតេជោ បានដាក់ឲ្យដំណើរការ គឺមានអ្នកចូលទៅអាកាសយានដ្ឋាន ប្រមាណជិតកន្លះលាននាក់ ដែលក្នុងនោះមានតែ១នាក់ ទៅ២នាក់ប៉ុណ្ណោះរិះគន់ ដែលគាត់មិនទាន់បានយល់ អំពីការប្រើប្រាស់ចំណត៕

សូមស្តាប់ការលើកឡើងទាំងស្រុងរ​បស់លោក ស៊ីន ចាន់សិរីវុត្ថា៖