អ្នកនាំពា​ក្យអាកាសចរស៊ីវិល៖ ការដាក់ដំណើរព្រលានយន្តហោះអន្តរជាតិតេជោ គឺជាការបើកឱកាសឱ្យភាគីពាក់ព័ន្ធងាយស្រួលទាក់ទាញភ្ញៀវទេសចរ និងជើងហោះហើរថ្មីៗបន្ថែមទៀត (Video inside)

03-10-2025 10:05

(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានថ្លែងថា ការដាក់ដំណើរព្រលានយន្តហោះអន្តរជាតិតេជោ គឺជាការបើកឱកាសឱ្យភាគីពាក់ព័ន្ធងាយស្រួលទាក់ទាញភ្ញៀវទេសចរ និងជើងហោះហើរថ្មីៗបន្ថែមទៀត ដែលនេះជាការជួយដល់ចរន្ដសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែដើរឈានឆ្ពោះទៅមុខ។

ការលើកឡើងរបស់លោក ស៊ីន ចាន់សិរីវុត្ថា ក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការគ្រប់គ្រងអាកាសយានដ្ឋានកម្ពុជា ប្រកបដោយប្រសិទ្ធភាព»

លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងឲ្យដឹងថា ចំពោះការដាក់ដំណើរព្រលានយន្តហោះអន្តរជាតិតេជោ គឺជាការបើកឱកាសឱ្យភាគីពាក់ព័ន្ធងាយស្រួលទាក់ទាញភ្ញៀវទេសចរ ជាក់ស្ដែងដូចក្រសួងទេសចរណ៍ ដែលតែងតែចេញទៅផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរណ៍ នាគ្រប់ពិព័រណ៍ផ្សេងៗ ដូចដែលយើងបានឃើញជាក់ស្ដែងកន្លងមក។

លោកបានបន្ដថា រីឯស្ថាប័នអាកាសចរណ៍ស៊ីវិលវិញ គឺងាយស្រួលចរចារក្នុងការបើកផ្លូវ ជាមួយប្រទេសដែលមានសក្ដានុពល ក្នុងការធ្វើដំណើរមកកាន់កម្ពុជា បើកផ្លូវហោះហើរមកកម្ពុជា៕

សូមស្តាប់ការលើកឡើងរបស់លោក ស៊ីន ចាន់សិរីវុត្ថា៖